គ្រឿងផ្សំមាន៖
- សណ្តែកដី ២ ស្លាបព្រាបាយ
- សាច់ជ្រូកចិញ្ច្រាំ ៤៥០ ក្រាម
- អំបិលកន្លះស្លាបព្រាកាហ្វេ
- ខ្លាញ់ជ្រូក ២០០ ក្រាម
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមស ២ ខ្លែបហាន់ជាស្រេច
- ម្ទេសក្រហមស្រស់ ២ ផ្លែវះនិងហាន់យកគ្រាប់ចេញ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ម្រេចម៉ត់ ១ ស្លាបព្រាបាយ
- ស្លឹកជីវ៉ាន់ស៊ុយ១ដៃតូចហាន់ឱ្យហើយ។
គ្រឿងផ្សំទឹកត្រីបុក៖
- ទឹកខ្មេះ ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ម្ទេសក្រហម ១ ផ្លែវះនិងហាន់យកគ្រាប់ចេញ
- ខ្ទឹមស ១ ខ្លែបហាន់ជាស្រេច
- ទឹកក្រូចឆ្មា ១ គ្រាប់
- ទឹកត្រី ២ ស្លាបព្រាបាយ។
របៀបធ្វើ៖
១. យកឈើចង្កាក់ ១២ ដើមទៅត្រាំក្នុងទឹកត្រជាក់យ៉ាងតិច ៣០ នាទី ការពារកុំឱ្យឆេះនៅពេលអាំង។ ដំបូងដើម្បីធ្វើទឹកត្រីបុក ត្រូវយកទឹកសាបចំណុះ ៦០ មីលីលីត្រទៅដាក់ដាំជាមួយទឹកខ្មេះ និងស្ករស បន្ទាប់មកទុកវាឱ្យត្រជាក់។ ដាក់ម្ទេស ខ្ទឹមស និងទឹកក្រូចឆ្មាចូល បន្ទាប់មកទៀតកូរជាមួយទឹកត្រី។ រួចដាក់វាមួយឡែក។ ឆាសណ្តែកដីរយៈពេលពី៣ទៅ ៤ នាទីរហូតដល់សណ្តែកដីនោះខ្លោចតិចៗ។បន្ទាប់មក ចាក់សណ្តែកដីចេញ ទុកឱ្យត្រជាក់ហើយកាប់វាជាពីរៗដាក់វា ១ ឡែកដែរ ។
២. ប្រលាក់សាច់ជ្រូកជាមួយអំបិលហើយទុកមួយឡែក។ ចៀនខ្លាញ់ជ្រូករយៈពេល ១០ នាទីរហូតដល់ស្រួយ។ បន្ទាប់មកកាត់ខ្លាញ់ជ្រូកជាចំណិតស្តើងវែងៗ រួចហាន់ជារាងគ្រាប់ឡុកឡាក់តូចៗ។ បន្ទាប់មកទៀត ប្រលាក់ខ្លាញ់ជ្រូកដែលហាន់រួចជាមួយស្ករស ខ្ទឹមស ម្ទេស ទឹកត្រី និងម្រេចម៉ត់ទុករយៈពេល ៥ នាទី។
៣. យកសាច់ជ្រូកនិងខ្លាញ់ជ្រូកដែលប្រលាក់គ្រឿងរួចច្របល់ចូលគ្នាហើយបន្ទាប់មកដាក់ជីវ៉ាន់ស៊ុយចូល។ បន្ទាប់មកទៀត លុញវាធ្វើជាប្រហិតមូលៗតូចៗ ហើយដាក់ចូលក្នុងខ្ទះចៀនព្រមទាំងភ្លក់រសជាតិវាផង។ ប្រហិតដែលអ្នកធ្វើរួចហើយនោះអាចមានរសជាតិផ្អែមបណ្តាលមកពីស្ករ មានជាតិខ្លាញ់ ហិលអាចមកពីម្ទេសនិងម្រេចហើយប្រៃបណ្តាលមកពីទឹកត្រីនិងអំបិល។ ត្រូវបន្ថែមគ្រឿងគ្រៅឱ្យបានសមល្មម។ ត្រូវចងចាំថាទឹកត្រីបុកត្រូវតែមានឱជារសប្រៃ ហិលនិងជូរ។
៤. ដុតកម្តៅចង្ក្រានអាំងសាច់ឱ្យក្តៅ។ យកប្រហិតដែលធ្វើរួចទៅដោតចូលចង្កាក់ ក្នុង ១ ចង្កាក់ដោតប្រហិតត្រឹមតែ ៣ ឬ ៤ គ្រាប់បានហើយ។ លោកអ្នកអាំងប្រហិតត្រលប់ចុះត្រលប់ឡើងពី ៤ ទៅ ៥ នាទីរហូតដល់ឆ្អិន។ ទីបំផុត លោកអ្នកគ្រាន់តែពង្រាយប្រហិតទៅលើសណ្តែកដីដែលដាក់នៅលើចានហើយជ្រលក់ជាមួយនឹងទឹកត្រីបុកជាការស្រេច៕
ប្រភពៈ Asian Bites