គ្រឿងផ្សំ
- ត្រសក់- ប្រេងប៉ូយកាក់
- ទឹកខ្មេះ
- ស្ករ
របៀបធ្វើ
ត្រសក់ត្រូវលាងឲ្យស្អាត រួចចាក់ចូលទៅក្នុងឡ ឬពាងធំមួយ តែមិនត្រូវកាត់កន្ទុយ ឬក្បាលត្រសក់ចោលទេ។ ចាក់ទឹកខ្មេះចូលពាងឲ្យលិចត្រសក់ល្មម។គ្រប់គម្រប់និងទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមរម្យរយះពេល ៦ សប្តាហ៍។ ក្រោយចាក់ត្រសក់ចូលទៅក្នុងកន្ត្រងមិនបាច់លាង ហើយចាប់ផ្តើមកាត់ក្បាលត្រសក់សងខាង និងចិតវាជាចំណិតៗ ឬពុះវាជាពីរ។ ដាក់ចំណិតត្រសក់ ដែលបានចិតចូលទៅក្នុងក្រលកញ្ចក់វិញដោយដាក់ស្ករបន្ថែមចូលជាមួយ។ អនុវត្តន៍ធ្វើបែបនេះដដែលរហូតដល់អ្នកប្រើត្រសក់នេះអស់ បន្ថែមខ្លិនឈ្ងុយដោយប្រេងប៉ូយកាក់ (ផ្កាចន្ទគ្រឿងទេសសម្រាប់បន្ថែមខ្លិន )។ យកស្លាបព្រាទៅកូរអង្រួនក្រឡនោះយ៉ាងហោចណាស់ ៤ ដងក្នុងមួយថ្ងៃ ដើម្បីឲ្យស្ករដែលអ្នកដាក់ចូលទៅរលាយបានល្អ ក្រោយមកទុកចោលរយៈពេល ២ ឬ ៣ ថ្ងៃជាការស្រេច៕
ដោយ៖ សំអន
No comments:
Post a Comment