Monday, April 13, 2015

នំ​ម្សៅ​រោយ​ស្ករស


គ្រឿងផ្សំ
- មេម្សៅ
- ទឹកក្តៅតិចៗ 
- ទឹកដោះគោ
- ស្ករស
- អំបិលម៉ដ្ឋ
- ខ្លាញ់
- ម្សៅនំ

វិធីធ្វើ
រោយមេម្សៅ និងម្សៅចូលក្នុងទឹកក្តៅតិចៗ​កូរ​ឲ្យ​រលាយ​បន្ថែម​ស្ករ, អំបិល​និង​ទឹក​ដោះ​គោ​ក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ។ ក្រឡុក​រហូត​ដល់​ចូល​គ្នា​ល្អ​បន្ថែម​ម្សៅ ៤ ពែង​កូរ​វា​ដោយ​ស្លាព្រា​ធំ​មួយ​កូរ​វា​រហូត​ទាល់​តែ​ចូល​គ្នា​ល្អ។ កូរ​វា​រហូត​នៅ​សល់ ៣ ពែង​នៃ​ម្សៅ​ចាក់​ចូល​ក្នុង​ចាន បន្ទាប់​មក​បិត​គំ​រប​ចាន​ដោយ​ប្រើ​ប្លា​ស្ទិច​ឲ្យ​ជិត រួច​ដាក់​ចូល​ក្នុង​ទូរ​ទឹក​កក​រយះ​ពេល ២ ម៉ោង។ នៅ​ពេល​ដែល​ម្សៅ​ឡើង​ល្អ, ធ្វើ​ការ​លុញ​វា​ជា​បន្ទះៗ មិន​ក្រាស់​ពេក​ ហើយ​ស្តើង​ពេក​ដែរ។ កាត់​វា​ឲ្យ​ចេញ​ជា​វាង​ជ្រុង​ប្រហែល ២ អ៊ិញ​កន្លះ​ដាក់​ដាំ​ខ្លាញ់​ឲ្យ​ក្តៅ​ធ្វើ​ការ​បំពង​នំ​ជ្រុងៗ​នេះ​ម្តង​មួយៗ​ក្នុង​ខ្លាញ់​ក្តៅ​រយះ​ពេល ២ ទៅ ៣ ឬរហូត​ដល់​នំក្រៀមល្អ។ ស្រង់​ទុក​ឲ្យ​ស្រក​ខ្លាញ់​អស់ បន្ទាប់​មក​រោយ​ស្ករ​គ្រាប់ល្អិតៗ​ពី​លើ​ជា​ការ​ស្រេច៕
 
ដោយ៖ សំអន

No comments:

Post a Comment