Monday, April 13, 2015
នំបង្កងហិលដោតស្លឹកគ្រៃ
គ្រឿងផ្សំមាន៖
- គល់ស្លឹកគ្រៃ ១២ ដើម
- បង្គារឆៅ ១ គីឡូបកសំបក និងវះពោះរួច
- ខ្ទឹមស ២ ខ្លែបហាន់ជាស្រេច
- ខ្ញីស្រស់ហាន់ជាស្រេច
- ម្ទេសប្លោក ២ ផ្លែហាន់ និងវះយកគ្រាប់ចេញ
- ស៊ុត ១ គ្រាប់យកស៊ុតពណ៌លឿងចេញ
- ទឹកត្រី ១ ស្លាបព្រាបាយ - ទឹកក្រូចឆ្មា ១ គ្រាប់
- ម្សៅមី ១ ស្លាបព្រាបាយ
- អំបិល និងម្រេច ។
របៀបធ្វើ៖
១.កាត់ ឬសស្លឹកគ្រៃចេញ យកបណ្តូលស្លឹកគ្រៃធ្វើជាឈើចង្កាក់។ កាត់ឱ្យបានប្រវែងពី ១០ ទៅ ១២ សង់ទីម៉ែត្រ។ បន្ទាប់មកវះបណ្តូលស្លឹកគ្រៃជាពីរកុំឱ្យដាច់ចេញពីគ្នា។
២.ដាក់បង្កង ខ្ទឹមស ខ្ញី និងម្ទេសចូលក្នុងម៉ាស៊ីនកិន រួចបន្ថែមអំបិល និងម្រេច។ បន្ទាប់មកចាក់ស៊ុតស ទឹកត្រី និងម្សៅមីលាយចូលគ្នា។ មិនត្រូវកិនវាយូរពេកទេ ព្រោះអាចបណ្តាលឱ្យវាស្វិតបាន។ នៅពេលដែលធ្វើរួចហើយ ពូនវាជាដុំតូចៗទៅចៀន រួចភ្លក់ប្រសិនបើស្ទើរសូមថែមគ្រឿង។ ទឹកត្រីសម្រាប់ជ្រលក់នំបង្កងត្រូវតែមានជាតិប្រៃហើយជូរ ចំណែកឯសាច់បង្កងមានជាតិផ្អែម។
៣.ដុតកម្តៅខ្ទះឱ្យក្តៅចៀននំបង្កង ឬក៏យកទៅអាំងឲ្យក្តៅក៏បាន។ គេត្រូវលុញនំបង្កងឱ្យបាន ២៤ គ្រាប់ ហើយយកឈើចង្កាក់ស្លឹកគ្រៃដោតចំកណ្តាលនំបង្កងដែលលុញរួច។ ជាចុងក្រោយ យកនំបង្កងទៅអាំងរយៈពេល ២ នាទី ហើយញ៉ាំជាមួយទឹកជ្រលក់ជាការស្រេច៕
ដោយៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment