Monday, April 13, 2015

សាច់​គោ​អាំង​ប្រ​លាក់​គ្រឿង


គ្រឿងផ្សំមាន៖
- សាច់គោត្រូយកសាច់ច្រឡកមានជាប់ខ្លាញ់ទម្ងន់ ៧៥០ ក្រាម
- ផ្លែព័រ ១ ផ្លែ
- ខ្ទឹមបារាំង ១ ផ្លែ
- ខ្ទឹមស ៣ ខ្លែប ហាន់ឱ្យហើយ
- អំបិលបន្តិច
- ទឹកស៊ីអ៊ីវ ៣ ស្លាបព្រាបាយ
- ប្រេងល្ង ២ ស្លាបព្រាបាយ
- ស្ករត្នោត ២ ស្លាបព្រាកាហ្វេ
- ស្រាដំណើប ១ ស្លាបព្រាបាយ
- ម្រេចម៉ត់ តែត្រូវយកម្រេចស្រស់។
របៀបធ្វើៈ
.ដំ​បូង​ត្រូវ​យក​ខ្លាញ់​ចេញ​ពី​សាច់​គោ ហើយ​ហាន់​សាច់​ជា​បន្ទះ​កម្រាស់ ៦ មីលីម៉ែត្រ។ បន្ទាប់​មក​ចិត​សំបក​ផ្លែ​ព័រ​រួច​កោស​វា ហើយ​យក​ខ្ទឹម​បា​រាំង​ទៅ​កោស​ដូច​គ្នា​ ដាក់​ចូល​ចាន។ បន្ទាប់​មក​ទៀត​ប្រើ​ត្បាល់​បុក​ខ្ទឹម​ស​ជា​មួយ នឹង​អំ​បិល​រហូត​ដល់​ម៉ត់​។ ចាក់​ទឹក​ស៊ី​អ៊ីវ និង​ប្រេង​ល្ង​ចូល​គ្នា​ក្នុង​ចាន​គោម​មួយ​ ដាក់​ស្ករ​ត្នោត​និង​ខ្ទឹម​ស​ម៉ត់​ចូល​ហើយ​ដាក់​ម្រេច​ឱ្យ​ច្រើន​។

.យក​ផ្លែ​ព័រ និង​ខ្ទឹម​បា​រាំង​ដែល​កោស​រួច ១ ក្តាប់ និង​ច្រ​បាច់​ក្រូច​ឆ្មា​ចូល ហើយ​សាច់​ដាក់​ឲ្យ​ស្រស់​ទឹក​។ បន្ទាប់​មក​ដាក់​ទឹក​ក្រូច​ច្រ​បាច់ សាច់​គោ និង​ស្រា​ដំ​ណើប​ចូល​ទៅ​នុង​ចាន​គោម​ធំ​មួយ​។ ច្រ​បល់​សាច់​គោ​ជា​មួយ​នឹង​ក្រូច​ឆ្មា​រយៈ​ពេល ២ នា​ទី​។ ចាក់​គ្រឿង​ប្រ​លាក់​ចូល​ក្នុង​សាច់ គ្រប​ទុក​ក្នុង​ទូរ​ទឹក​កក​រ​យៈ​ពេល ៣ ម៉ោង​។
.ត្រូវ​ដុត​កម្តៅ​ខ្ទះ​អាំង​សាច់​ឱ្យ​ក្តៅ ហើយ​សម្រក់​ទឹក​ក្នុង​សាច់​គោ​ចេញ។ នៅ​ពេល​ដែល​ខ្ទះ​ក្តៅ ហើយ​សូម​ដាក់​សាច់​អាំង​សាច់​ទាំង​សង​ខាង​រ​យៈ​ពេល ១ នា​ទី​។ លោក​អ្នក​អាច​ទ​ទួល​ទាន​បាន​ភ្លាម​ៗ​ជា​មួយ​នឹងKimchee ហិល​ៗ​របស់​កូរ៉េ។ សាច់​គោ​មាន​រស​ជាតិ​ផ្អែម ជូរ និង​ប្រៃ​តិចៗ​។

ប្រភពៈ Asian Bites

No comments:

Post a Comment