Monday, April 13, 2015

ប្រ​ហិត​សាច់​ជ្រូក​ចិញ្ច្រាំ


គ្រឿងផ្សំមាន៖
- សណ្តែកដី ២ ស្លាបព្រាបាយ
- សាច់ជ្រូកចិញ្ច្រាំ ៤៥០ ក្រាម
- អំបិលកន្លះស្លាបព្រាកាហ្វេ
- ខ្លាញ់ជ្រូក ២០០ ក្រាម
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមស ២ ខ្លែបហាន់ជាស្រេច
- ម្ទេសក្រហមស្រស់ ២ ផ្លែ​វះ​និង​ហាន់​យក​គ្រាប់​ចេញ
- ទឹក​ត្រី ១ ស្លាប​ព្រា​បាយ
- ម្រេច​ម៉ត់ ១ ស្លាប​ព្រា​បាយ
- ស្លឹក​ជី​វ៉ាន់​ស៊ុយ​១​ដៃ​តូច​ហាន់​ឱ្យ​ហើយ​។

គ្រឿងផ្សំទឹកត្រីបុក៖
- ទឹក​ខ្មេះ ១ ស្លាប​ព្រា​កា​ហ្វេ
- ស្ករ​ស ១ ស្លាប​ព្រា​កា​ហ្វេ
- ម្ទេស​ក្រ​ហម ១ ផ្លែ​វះនិង​ហាន់​យក​គ្រាប់​ចេញ
- ខ្ទឹម​ស ១ ខ្លែប​ហាន់​ជា​ស្រេច
- ទឹក​ក្រូច​ឆ្មា ១ គ្រាប់
- ទឹក​ត្រី ២ ស្លាប​ព្រា​បាយ​។

របៀបធ្វើ៖

១. យក​ឈើ​ចង្កាក់ ១២ ដើម​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រ​ជាក់​យ៉ាង​តិច ៣០ នា​ទី ការ​ពារ​កុំ​ឱ្យ​ឆេះ​នៅ​ពេល​អាំង​។ ដំ​បូង​ដើម្បី​ធ្វើ​ទឹក​ត្រី​បុក ត្រូវ​យក​ទឹក​សាប​ចំ​ណុះ ៦០ មី​លី​លីត្រ​ទៅ​ដាក់​ដាំ​ជា​មួយ​ទឹក​ខ្មេះ និង​ស្ករ​ស បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រ​ជាក់​។ ដាក់​ម្ទេស ខ្ទឹម​ស និង​ទឹក​ក្រូច​ឆ្មា​ចូល បន្ទាប់​មក​ទៀត​កូរ​ជា​មួយ​ទឹក​ត្រី​។ រួច​ដាក់​វា​មួយ​ឡែក​។ ឆា​សណ្តែក​ដី​រយៈ​ពេល​ពី​៣​ទៅ ៤ នា​ទី​រហូត​ដល់​សណ្តែក​ដី​នោះ​ខ្លោច​តិច​ៗ​។បន្ទាប់​មក ចាក់​សណ្តែក​ដី​ចេញ ទុក​ឱ្យ​ត្រ​ជាក់​ហើយកាប់​វា​ជា​ពីរ​ៗ​ដាក់​វា ១ ឡែក​ដែរ ។ 

២. ប្រ​លាក់​សាច់​ជ្រូក​ជា​មួយ​អំ​បិល​ហើយ​ទុក​មួយ​ឡែក​។ ចៀន​ខ្លាញ់​ជ្រូក​រយៈ​ពេល ១០ នា​ទី​រហូត​ដល់​ស្រួយ​។ បន្ទាប់​មក​កាត់​ខ្លាញ់​ជ្រូក​ជា​ចំ​ណិត​ស្តើង​វែង​ៗ រួច​ហាន់​ជា​រាង​គ្រាប់​ឡុក​ឡាក់​តូច​ៗ​។ បន្ទាប់​មក​ទៀត ប្រ​លាក់​ខ្លាញ់​ជ្រូក​ដែល​ហាន់​រួច​ជា​មួយ​ស្ករ​ស ខ្ទឹម​ស ម្ទេស ទឹក​ត្រី និង​ម្រេច​ម៉ត់​ទុក​រយៈ​ពេល ៥ នា​ទី​។
 
៣. យក​សាច់​ជ្រូក​និង​ខ្លាញ់​ជ្រូក​ដែល​ប្រ​លាក់​គ្រឿង​រួច​ច្រ​បល់​ចូល​គ្នា​ហើយ​បន្ទាប់​មក​ដាក់​ជី​វ៉ាន់​ស៊ុយ​ចូល​។ បន្ទាប់​មក​ទៀត លុញ​វា​ធ្វើ​ជា​ប្រ​ហិត​មូល​ៗ​តូច​ៗ ហើយ​ដាក់​ចូល​ក្នុង​ខ្ទះ​ចៀន​ព្រម​ទាំង​ភ្លក់​រស​ជាតិ​វា​ផង​។ ប្រ​ហិត​ដែល​អ្នក​ធ្វើ​រួច​ហើយ​នោះ​អាច​មាន​រស​ជាតិ​ផ្អែម​បណ្តាល​មក​ពី​ស្ករ មាន​ជាតិ​ខ្លាញ់ ហិល​អាច​មក​ពី​ម្ទេស​និង​ម្រេច​ហើយ​ប្រៃ​បណ្តាល​មក​ពី​ទឹក​ត្រី​និង​អំ​បិល​។ ត្រូវ​បន្ថែម​គ្រឿង​គ្រៅ​ឱ្យ​បាន​សម​ល្មម​។ ត្រូវ​ចង​ចាំ​ថា​ទឹក​ត្រី​បុក​ត្រូវ​តែ​មាន​ឱ​ជា​រស​ប្រៃ ហិល​និង​ជូរ​។  
 
៤. ដុត​កម្តៅ​ចង្ក្រាន​អាំង​សាច់​ឱ្យ​ក្តៅ​។ យក​ប្រ​ហិត​ដែល​ធ្វើ​រួច​ទៅ​ដោត​ចូល​ចង្កាក់ ក្នុង ១ ចង្កាក់​ដោត​ប្រ​ហិត​ត្រឹម​តែ ៣ ឬ ៤ គ្រាប់​បាន​ហើយ​។ លោក​អ្នក​អាំង​ប្រ​ហិត​ត្រ​លប់​ចុះ​ត្រ​លប់​ឡើង​ពី ៤ ទៅ ៥ នា​ទី​រហូត​ដល់​ឆ្អិន​។ ទី​បំ​ផុត លោក​អ្នក​គ្រាន់​តែ​ពង្រាយ​ប្រ​ហិត​ទៅ​លើ​សណ្តែក​ដី​ដែល​ដាក់​នៅ​លើ​ចាន​ហើយ​ជ្រ​លក់​ជា​មួយ​នឹង​ទឹក​ត្រី​បុក​ជា​ការ​ស្រេច​៕ 


ប្រភពៈ Asian Bites

No comments:

Post a Comment