Monday, April 13, 2015

ត្រី​ប្រ​លាក់​គ្រឿង​ដោត​ចង្កាក់


គ្រឿងផ្សំមាន៖
- ត្រី​សមុទ្រ​ដែល​មាន​ទម្ងន់ ៤៥០ ក្រាម
- ខ្ទឹម​បា​រាំង ១ ផ្លែ
- ខ្ទឹម​ក្រ​ហម ២ ខ្លែប ហាន់​ជា​ស្រេច
- ខ្ញី​ស្រស់ ១ មើម​ហាន់​ជា​ប្រ​វែង ៤ សងទីម៉ែត្រ
- ម្ទេស​ក្រ​ហម​ស្រស់ ១ ផ្លែ​វះ​យក​គ្រាប់​ចេញ​និង​ហាន់​ជា​ស្រេច
- ម្សៅ​រមៀត ១ ស្លាប​ព្រា​កា​ហ្វេ
- ប្រេង​ឆា ៥ ស្លាប​ព្រា​បាយ
- ទឹក​ត្រី ៣ ស្លាប​ព្រា​បាយ
- ស្រា​ស ២ ស្លាប​ព្រា​បាយ
- ខ្ទឹម​ខៀវ ៤ មើម ហាន់​ជា​ស្រេច
- ស្អំ​ស្រស់ ១/២ បាច់ បេះ​និង​ហាន់​ឱ្យ​ហើយ
- អំ​បិល​និង​ម្រេច​ម៉ត់
- សណ្តែក​ដី​ឆៅ ៤០០ ក្រាម ឆា​វា​ឱ្យ​ល្មម​រួច​យក​វា​ទៅ​បុក សម្រាប់​ដាក់​តុប​តែង​លម្អ​ម្ហូប
- ចំ​ណិត​ក្រូច​ឆ្មា​។ 

របៀបធ្វើ៖
១ មុន​ដំ​បូង​ត្រូវ​សម្អាត​ត្រី​ឱ្យ​ស្អាត បេះ​យក​ឆ្អឹង​ចេញ​ព្រម​ទាំង​ស្បែក ( តែ​លោក​អ្នក​ក៏​អាច​ឱ្យ​អ្នក​លក់​ត្រី​ធ្វើ​ឱ្យ​ហើយ​ក៏​បាន​ ) ។ រួច​ហាន់​សាច់​ត្រី​ជា​ដុំ​ៗ​ប្រ​វែង ៣ សង​ទី​ម៉ែត្រ ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ចាន​ដែក ឬ​ចាន​ថ្ម​។ បន្ទាប់​មក​យក​ប្រ​ដាប់​ឈូស​ទៅ​ឈូស​ខ្ទឹម​បា​រាំង​។   បន្ត​មក​ទៀត  យក​ចាន​គោម​មួយ​ដាក់​ខ្ទឹម​បា​រាំង  ខ្ទឹម​ស  ខ្ញី  និង​ម្ទេស​ច្រ​បល់​ចូល​គ្នា​។ បន្ទាប់​មក​ទៀត ដាក់​រមៀត ប្រេង​ឆា ២ ស្លាប​ព្រា​បាយ ទឹក​ត្រី និង​ស្រា​ស​ចូល​រួច​កូរ​។ ពេល​កូរ​សព្វ​អស់​ហើយ​ត្រូវ​ចាក់​សាច់​ត្រី​ចូល​ដើម្បី​ប្រ​លាក់​គ្រឿង​ហើយ​គ្រប​ឱ្យ​ជិត​ទុក​ក្នុង​ទូរ​ទឹក​កក​រយៈ​ពេល​ពី ២ ទៅ ៣ ម៉ោង​។ 
 
២ ដើម្បី​ធ្វើ​ទឹក​លាប​សាច់​ត្រី ដំ​បូង​ត្រូវ​ចាក់​ប្រេង​ឆា ៣ ស្លាប​ព្រា​បាយ​ចូល​ក្នុង​ខ្ទះ​ដែល​មាន​កម្តៅ​ល្មម​។ បន្ទាប់​មក​ដាក់​ខ្ទឹម​ខៀវ​និង​ស្អំ​ចូល ចម្អិន​រយៈ​ពេល ២ នា​ទី​រហូត​ដល់​ធុំ​ក្លិន​ឈ្ងុយ​សឹម​លើក​វា​ចុះ​។
 
៣ ត្រូវ​យក​ឈើ​ចង្កាក់ ១ ដៃ​ទៅ​ត្រាំ​ទឹក​ត្រ​ជាក់​យ៉ាង​តិច ៣០ នា​ទី​ដើម្បី​កុំ​ឱ្យ​ឆេះ​នៅ​ពេល​អាំង​។ បន្ទាប់​មក​ដុត​ចង្ក្រាន​អាំង​សាច់​ឱ្យ​ក្តៅ​និង​យក​សាច់​ត្រី​ដែល​ប្រ​លាក់​គ្រឿង​ហើយ​នោះ​ទៅ​ដោត​ក្នុង​ឈើ​ចង្កាក់​។ ហើយ​ដាក់​អំ​បិល​និង​ម្រេច​ពី​លើ​។ បន្ទាប់​ពី​ធ្វើ​រួច​រាល់​ហើយ​យក​សាច់​ត្រី​ដោត​ចង្កាក់​នោះ​ទៅ​អាំង​ត្រ​លប់​ចុះ​ត្រ​លប់​ឡើង​រយៈ​ពេល ២ នា​ទី​។ នៅ​ពេល​កំ​ពុង​អាំង​ត្រូវ​យក​ទឹក​លាប​សាច់​ទៅ​លាប​ពី​លើ​សាច់​ត្រី​នោះ​។ នៅ​ពេល​ដែល​ឆ្អិន​ហើយ​ត្រូវ​ពង្រាយ​សណ្តែក​ដី​បុក​លើ​ចាន​និង​ចំ​ណិត​ក្រូច​ឆ្មា​៕


ប្រភពៈ Asian Bites

No comments:

Post a Comment