គ្រឿងផ្សំ៖
- ក្រូចឆ្មា ២ ផ្លែ និងទឹកក្រូចឆ្មាផ្សេង
- ម្ទេសទុំវះយកគ្រាប់ និងហាន់រួចចំនួន ៥ ផ្លែ
- អំបិល ១ ស្លាបព្រាបាយ
- ស្លឹកគ្រៃ ២ ដើម ហាន់ជាស្រេច
- ខ្ញីស្រស់ហាន់រួច
- ខ្ទឹមក្រហម ៥ ផ្លែហាន់រួច
- ក្រែមដូង ២០០ មីលីលីត្រ
- ម្សៅរមៀត ១ ស្លាបព្រាបាយ
- ត្រីសមុទ្រសម្អាតរួចចំនួន ៤ ទៅ ៦ កាត់ជាកង់ៗ។
វិធីធ្វើ
១ យកកាំបិតចិតសំបកក្រូចចេញយកតែសាច់ រួចហាន់សាច់ក្រូចនោះ។
២ ប្រើអង្រែបុកគ្រឿង បុកម្ទេស អំបិល ស្លឹកគ្រៃ និងខ្ញីឱ្យម៉ត់។ បន្ទាប់មកដាក់ខ្ទឹមក្រហម និងសាច់ក្រូចឆ្មាដែលហាន់រួចចូល។ រួចមកចាក់ក្រែមដូងច្របល់ចូលគ្នា ផ្ទេរគ្រឿងប្រលាក់ចូលទៅក្នុងចានធំ។ រោយរមៀតបុកចូលហើយច្របល់។
៣ ប្រសិនបើលោកអ្នកអាំងត្រីទាំងមូល ចូរកាប់ត្រីជា ៣ កង់រួចវះសាច់ត្រីទាំងសងខាងចូលដល់ឆ្អឹងកណ្តាលដើម្បីឱ្យគ្រឿងចូលទៅដល់សព្វសាច់ទាំងអស់។ ម្យ៉ាងទៀត លោកអ្នកអាចវះសាច់ត្រីជាបន្ទះរួចប៉ាតទឹកជ្រលក់ពីលើសាច់ត្រីពីរទៅបីដងទុករយៈពេល ៣០ នាទី ។
៤ ដាក់សាច់ត្រី អាំងលើចង្ក្រានរហូតដល់ក្តៅត្រលប់ចុះត្រលប់ឡើងពីរយៈពេល ៤ ទៅ ៥ នាទី បន្ទាប់មកចាក់គ្រឿងម្ទេសពីលើ។ រួចច្របាច់ក្រូចឆ្មាពីលើធ្វើឱ្យមើលទៅគួរឱ្យចង់ញ៉ាំ គឺជាអាហារពិសេសរបស់អាស៊ាន ។
ប្រភពៈ Asian Bites
No comments:
Post a Comment