Monday, April 13, 2015

ញ៉ាំត្រយ៉ូងចេកជាមួយនឹងសាច់មាន់


គ្រឿងផ្សំ
- សាច់មាន់ឆ្អិនដែលបេះជាបន្ទះតូចៗចំនួន ៥០០ ក្រាម
- បង្កងឆ្អិនរួច ២ ឬ ៣
- ខ្ទឹមក្រហម ៣ ផ្លែ
- ប្រេងឆាកន្លះស្លាបព្រាកាហ្វេ
- ក្រូចឆ្មា ១ ផ្លែ
- ម្ទេសប្លោក ១ផ្លែ
- ជីអង្កាមស្រស់ហាន់រួចកន្លះពែងកាហ្វេ
- ត្រយូងចេក ១ យកតែផ្នែកខាងក្នុងទន់ៗតែប៉ុណ្ណោះ

វិធីធ្វើទឹកជ្រលក់
- ស្ករត្នោត ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ប្រេងល្ងកន្លះស្លាបព្រាកាហ្វេ
 - ម្ទេសចិញ្ជ្រាំ ១ គ្រាប់
- អំបិល ១ ភាគ ៥ នៃស្លាបព្រាកាហ្វេ
- សណ្តែកដីលីង ១ ក្តាប់

វិធីធ្វើ
១. ចាក់​ប្រេង​ឆា​ចូល​ខ្ទះ​ទុក​ឲ្យក្តៅ រួច​ដាក់​ខ្ទឹម​ក្រហម​ដែល​ហាន់​ជា​ន្ទះៗ​ចូល ហើយ​ឆា​វា​រយៈ​ពេល​ប្រហែល ៤ នាទី។ រួច​រក្សា​វា​ទុក​សិន​។
២. ហាន់​ម្ទេស​ប្លោក និង​ត្រ​យូង​ចេក​ជា​ចំណិត​តូចៗ រួច​រក្សា​វា​ទុក​សិន។
៣. យក​គ្រឿង​ផ្សំ​ធ្វើ​ទឹក​ជ្រលក់​មក​លាយ​ចូល​គ្នា​ក្នុង​ចាន​កូម​ធំ​មួយ កូរ​វា​រហូត​រលាយ​ស្ករ​ត្នោត​អស់​។ រូច​ដាក់​សាច់​មាន់ និង​បង្កង​ច្របល់​ចូល​គ្នា​។
៤. យក​ចាន​គោម​មួយ​ដាក់​ទឹក​ត្រជាក់​ចូល និង​ច្របាច់​ក្រូច​ឆ្មា​ចូល រួច​ចាប់​ផ្តើម​ស្រង់​យក​ត្រ​យូង​ចេក​ពណ៌​ស្វាយ​ទៅ​បោះ​ចោល។  យក​ត្រយូង​ចេក​មក​ត្រួត​លើ​គ្នា​ហាន់​ជា​ចំណិត​តូចៗ​ល្អិតៗ​។ ពេល​ហាន់​វា​រូច​ប្រញាប់​ចាក់​ចូល​ក្នុង​ចាន​ទឹក​ក្រូច​ឆ្មា ដើម្បី​ឲ្យ​វា​រក្សា​ពណ៌​ធម្ម​ជាតិ​ដដែល​។ ប្រសិន​បើ​ត្រយូក​ចេក​ប្រែ​ក្លាយ​ជា​ពណ៌​ខ្មៅ អ្នក​អាច​បន្ថែម​ទឹក​ក្រូច​ឆ្មា​ថែម​ទៀត ហើយ​កូរ​វា​រហូត​ដល់​ឡើង​ពណ៌​ធម្ម​ជាតិ​វិញ​។ 
៥. ចាក់​ទឹក​ចេញ​ពីត្រ​យូក​ចេក​ចេញ​ឲ្យអស់។ ហើយ​ដាក់​ត្រយូក​ចេក ម្ទេស​ប្លោក ខ្ទឹម​ក្រហម និង​ស្លឹក​ជី​អង្កាម​ច្របល់​ជា​មួយ​សាច់​មាន់ ព្រំម​ទាំង​បង្កង​ចូល​គ្នា​។
៦. សាក​ល្បង​ភ្លក់​រស​ជាតិវា​បើ​ល្មម​ហើយ សូម​ដាក់​សណ្តែក​ដី និង​ស្លឹក​ជី​អង្កាម​បន្ថែម​ពី​លើត ដើម្បី​ឲ្យ​កាន់​តែ​មាន​ឱជា​រស។
 ប្រភពៈ chanbokeo

No comments:

Post a Comment