គ្រឿងផ្សំ:
ស្ពៃខៀវ1 គីឡូ
អំបិល1 ស្លាបព្រាបាយ
ទឹកសុទ្ធ1 លីត្រ
ស្ករស1 ស្លាបព្រាបាយ
ម្ទេសពីរបីគ្រាប់
វិធីធ្វើ:
១.លាងស្ពៃខៀវឲ្យស្អាត រួចហាន់វាតូចៗទៅតាមទំហំដែលអ្នកចង់បានហើយដាក់ហាលថ្ងៃប្រហែលជា ២ ទៅ ៣ ម៉ោងរហូតដល់ស្លឹកស្ពៃឡើងទន់។
២.ដាំទឹក បន្ទាប់មកចាក់អំបិល និងស្ករសចូល។ ទុកវាឲ្យត្រជាក់ប្រហែលជា ៤៥ អង្សាសេ។
៣.ដាក់ស្ពៃខៀវទៅក្នុងក្រឡហើយចាក់ទឹកអំបិលចូល។
៤.ចាក់ម្ទេសដែលហាន់រួចពីលើ បន្ទាប់មកគ្របគម្របឲ្យជិត និងដាក់វាហាលថ្ងៃប្រហែលជា ២ ថ្ងៃទាល់តែស្ពៃខៀវប្រែក្លាយជាពណ៌លឿងស្លេក។
៥.ដើម្បីធ្វើឲ្យវាជូរបន្តិច អ្នកត្រូវដាំទឹកក្តៅដោយបន្ថែមអង្ករខ្លះចូល និងដាក់ដាំវារហូតដល់ទឹកវារាងខាប់។ ប៉ុន្តែបើធ្វើដូចនេះ លោកអ្នកនឹងទទួលបានរសជាតិឆ្ងាញ់ តែអ្នកមិនអាចទុកវាឲ្យលើសពី ៣ ថ្ងៃបានទេ៕
ប្រភពៈCHANBOKEO
No comments:
Post a Comment