គ្រឿងផ្សំ
- ស្បែកជ្រូក ៣០០ក្រាមហាន់ចំណិតស្តើងល្មម(ស្ងោរឆ្អិន)
- ខ្ទឹមស ២កំពឹស, ខ្ទឹមក្រហម ១ដុំហាន់ស្តើង
- ម្ទេសប្លោក ១ចំហៀងផ្លែ ហាន់ស្តើងៗ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ទឹក្រូចឆ្មា ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាបាយ
- ប៊ីចេង ចុងស្លាបព្រាបាយ
- ជីគ្រប់មុខ ឫតាមដែលការចូលចិត្ត
- សណ្តែកដីលីង ២-៣ស្លាបព្រាបាយ
វិធីធ្វើ
ដំបូងយកស្បែកជ្រូកមកលាយ ទឹកត្រី, ស្ករ, ប៊ីចេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកខ្ទឹម, ទឹកក្រូចឆ្មា, ម្ទេស និងសណ្តែកដីលីង ច្របល់ចូលគ្នាឲ្យចូលគ្រឿងសព្វដាក់ជីចូលច្របល់បន្តិចទៀតជាការស្រេច៕
ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ