Tuesday, September 22, 2015

ញាំស្បែកជ្រូក

ស្បែក​ជ្រូកគឺជា​អាហារ​មួយ​បែប ដែលប្រិយមិត្ត​អាច​យក​មក​ច្នៃធ្វើជា​ម្ហូបមួយមុខដ៏ឆ្ងាញ់ពិសាបាន។ ដូច្នេះ​ចង់ដឹងថា​ អាហារ​ដែលផ្សំឡើង​ពី​ស្បែក​ជ្រូក​គេ​ត្រូវ​ធ្វើយ៉ាង​ណា​ខ្លះ​ សូមអនុវត្តទាំងអស់គ្នា៖


  គ្រឿងផ្សំ
- ​ស្បែកជ្រូក ៣០០ក្រាមហាន់​ចំណិតស្តើងល្មម(ស្ងោរឆ្អិន)
-​ ខ្ទឹមស ២កំពឹស, ខ្ទឹមក្រហម ១ដុំហាន់ស្តើង
- ម្ទេសប្លោក ១ចំហៀងផ្លែ ហាន់ស្តើងៗ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ទឹក្រូចឆ្មា ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាបាយ
- ប៊ីចេង ចុងស្លាបព្រាបាយ
- ជីគ្រប់មុខ ឫតាមដែលការចូល​ចិត្ត
- សណ្តែកដីលីង ២-៣ស្លាបព្រាបាយ

​​  វិធីធ្វើ
ដំបូង​យក​ស្បែក​ជ្រូក​​មកលាយ ទឹកត្រី, ស្ករ, ប៊ីចេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកខ្ទឹម, ទឹកក្រូចឆ្មា,​ ម្ទេស និងសណ្តែក​ដីលីង ច្របល់​ចូល​គ្នា​​ឲ្យ​ចូល​គ្រឿង​​​សព្វដាក់​ជី​ចូល​​ច្របល់​បន្តិច​ទៀត​​ជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ
ប្រភពៈ មង្គលការ

No comments:

Post a Comment