Monday, April 6, 2015

ស្ងោរមាន់ជាមួយសាឡាដ៍

គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាមកាប់ជាដុំៗ
- សាឡាដសង ២៥០ក្រាមកាត់ប្រហែល២ថ្នាំងដៃ
- ជីវ៉ាន់ស៊ុយ ២ដើមហាន់
- ដុំស៊ុប ១ដុំ
- ស្ករស បន្តិច
- ទឹកត្រី ១ស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ម្រេច ដាក់តាមការចូលចិត្ត
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ហ៊ាប៊ី យាហ៊ឺហាន់ ១០០ក្រាម ត្រាំទឹក

វិធីធ្វើ
១. ជា​ដំបូង​ត្រូវ​ដាក់​ឆ្នាំង​ដាំទឹក​ នៅ​ពេល​ដែល​ទឹក​ពុះ​បង់​ ខ្ទឹមស ហ៊ាប៊ី យាហ៊ឺទុក​មួយ​ភ្លេត​ចាំ​​ដាក់​សាច់​មាន់​ចូល​។
២. មួយ​សន្ទុះ​ក្រោយ​មក​ពេល​ទឹក​ពុះ​ដាក់​ដុំ​ស៊ុប, ទឹកត្រី, អំបិល, ប៊ីចេង, ស្ករស និង​ម្រេច​ រួច​ហើយ​ទុក​ឲ្យវា​​​ចេញ​រស់​ជាតិ។
៣. ភ្លក់​មើល​តាម​ការ​ចូល​ចិត្ត បន្ទាប់​មក​ដាក់​សាឡាដសង​ និង​ជីវ៉ាន់​ស៊ុយ​ចូលពេល​នោះ​អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ៕

No comments:

Post a Comment