គ្រឿងផ្សំ
- សាច់មាន់ ៣០០ក្រាមកាត់ជាដុំៗ
- គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ស្លាបព្រាបាយ
- រំដេង ១ដុំហាន់បញ្ឆិតៗ
- រមៀត ១ដុំហាន់បញ្ឆិតៗ
- ស្លឹកក្រូចសើច ៤សន្លឹក
- ម្ទេស តាមចំណូលចិត្តហាន់បញ្ឆិត
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ប្រេងឆា ២-៣ស្លាបព្រាបាយ
វិធីធ្វើ
១. ជាដំបូងត្រូវដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយ។
២. ចាប់ផ្តើមដាក់សាច់មាន់ចូលឆាឲ្យសាច់រាងឆ្អិនបន្តិចសិនចាំដាក់ ទឹកត្រី, ស្ករស, ប៊ីចេង និងអំបិល រួចហើយឆាវាឲ្យចូលរស់ជាតិ សាកភ្លល់មើលបើស្ទើរអ្វីបន្ថែមតាមការចូលចិត្ត។
៣. ដាក់គល់ស្លឹកគ្រៃ, រំដេង, រមៀត, ស្លឹកក្រូចសើច និងម្ទេស បន្ទាប់មកឆាបញ្ចូលគ្នាទាំងអស់មួយសន្ទុះឲ្យចូលគ្រឿងជាការស្រេច៕
No comments:
Post a Comment