Monday, April 6, 2015

ញាំសាច់គោ

គ្រឿងផ្សំ
- សាច់គោ ៤០០ក្រាម ប្រឡាក់ម្សៅស៊ុប ស្ករស ប្រេងខ្យង ១មុខបន្តិច
- ម្ទេសផ្លោកគ្រប់ពណ៌ ១ពណ៌បន្តិចហាន់រាងវែង
- ខ្ទឹមបារាំង ១ផ្លែតូចហាន់​ស្តើងល្មម
- ប៉េងប៉ោះ ១ផ្លែ ហាន់តូច​ល្មម
- គល់ស្លឹកគ្រៃហាន់ ២គល់
- ជីរណា ៥ដើមហាន់ ២ថ្នាំង​ដៃ
- ស្លឹកខ្ទឹម ២ដើមហាន់ ២ថ្នាំងដៃ
- សណ្តែកដីលីង ៥-៦ស្លាបព្រាបាយ
- ស្លរស កន្លះស្លាបព្រាបាយ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹសហាន់រាងស្តើង
- ខ្ទឹមក្រហម ២ដុំហាន់រាងស្តើង
- ម្ទេស តាម​ចំណូល​ចិត្តហាន់បញ្ឆិត
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយកន្លះ
- ទឹកត្រីផ្សំគ្រឿង ៤-៦ស្លាបព្រាបាយ
- ខ្ទឹម​​ក្រហម​បំពង ២ស្លាបព្រាបាយ
- ជីអង្កាម តាមចំណូលចិត្ត
- ប្រេងឆា ៥ស្លាបព្រាបាយ

វិធីធ្វើ
១. ជា​ដំបូង​​ត្រូវ​ដាក់​​ប្រេង​ឆា​​ចូល​​ក្នុង​​ខ្ទះ​ទុក​ឱ្យ​ក្តៅ​ បន្ទាប់​មក​ដាក់​សាច់​គោ​ចូល​ចៀន​​វា​ឱ្យ​ឆ្អិន​ ឬមិន​​សូវ​ឆ្អិន​​ទៅ​តាម​ចំណូល​ចិត្ត។
២. យក​សាច់​គោ​​ដែល​បាន​ចៀន​​រួច​មក​​ហាន់​​រាង​​ស្តើងៗ ឬ​ក៍​ដុំ​ទៅ​​តាម​​ចំណូល​ចិត្ត។
៣. យក​ចាន​​ធំ​មួយ​មក​ដាក់​ ម្ទេស​ផ្លោក,​ ខ្ទឹម​បារាំង, ប៉េងប៉ោះ, គល់​ស្លឹកគ្រៃ, ជីរណា, ស្លឹកខ្ទឹម, សាច់គោ​, សណ្តែកដី, ស្ករស, ប៊ីចេង, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, ទឹក្រូចឆ្មា​ និងទឹកត្រី។
៤. បន្ទាប់​មក​ច្រ​បល់​វា​បញ្ចូល​គ្នា​ឲ្យ​ចូល​រស់​ជាតិ រួច​ហើយ​​យក​ជី​អង្កាម​ និង​ខ្ទឹម​ក្រហម​បំពង​ដាក់​ពីលើ​ពេល​ដួស​ដាក់​ចាន​ញ៉ាំ​ជា​ការស្រេច៕

No comments:

Post a Comment