Monday, April 6, 2015

កង្កែបអាំងជ្រលក់ទឹកគ្រឿង

គ្រឿងផ្សំ
- កង្កែប ៣ ធ្វើ​ឲ្យ​ស្អាត
- ទឹកត្រី ២-៣ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ១ដើមហាន់តូចៗ
- ម្ទេស តាមចំណូលចិត្តហាន់តូចៗ
- ស្ករស បន្តិច
- ​អំបិល បន្តិច
- ប៊ីចេង បន្តិច

វិធីធ្វើ
១. ដំបូង​​យក​​កង្កែប​​ដែល​បាន​​ធ្វើ​ស្អាត​​រួច​ហើយ​​មក​​ដាក់​ប្រឡាក់​ អំបិល ប៊ីចេង និង​ស្ករស មួយ​​មុខ​បន្តិច​ រួច​ហើយ​​ទុក​មួយ​​សន្ទុះ​​ឲ្យ​​ចូល​​រស់​ជាតិ។
២. មួយ​សន្ទុះ​ក្រោយ​​មក​​យក​​កង្កែប​​មក​ដាក់​​អាំង​​​ឲ្យ​​ឆ្អិន​​ ​ឡើង​​ក្រហម​ ​រួច​ហើយ​​អាច​យក​​វា​មក​ញ៉ាំ​​ជ្រលក់​​ជា​មួយ​ទឹក​​គ្រឿង​​បាន​​ហើយ​។

ធ្វើទឹក​គ្រឿង៖
មាន​គ្រឿង​ផ្សំ​ ​ទឹក​ត្រី, ស្ករស, ប៊ីចេង, ម្ទេស, ស្លឹកខ្ទឹម និង​ទឹកក្រូច​ឆ្មា ដាក់​ចូល​ក្នុង​​កូន​ចាន​​មួយ​កូរ​វា​​ឲ្យ​សព្វជា​​ការ​ស្រេច​៕

ដោយ៖ សុខឡៃ

No comments:

Post a Comment