Sunday, April 12, 2015

តៅហ៊ូស្រោបប៉េងប៉ោះ


គ្រឿងផ្សំ
- តៅហ៊ូ ២ដុំចិតជាចំណិតរាងវែងកុំតូចពេក
- ប៉េងប៉ោះ ២-៣ផ្លែចិតជាចំណិត
- ម្ទេសចង្អុលមេឃទុំ តាមចំណូលចិត្ត (ម្ទេស ១ផ្លែចិញ្ច្រាំ)
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាកាហ្វេ
- ស្ករត្នោត កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចិប
- ប៊ីចេង បន្តិច
- ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាកាហ្វេ
- ទឹកប៉េងប៉ោះ កន្លះស្លាបព្រាបាយ
- ស្លឹកខ្ទឹម និង​ជីវ៉ាន់ស៊ុយ​ហាន់ ១មុខបន្តិច
- ប្រេងឆា

វិធីធ្វើ
១. ដំបូង​​​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះទុក​ឲ្យ​ក្តៅ​​ បន្ទាប់​​មក​យក​តៅ​ហ៊ូ​មក​ដាក់​ចៀន​ឲ្យ​ឆ្អិនក្រៀម​ឡើង​ក្រហម​រួច​ហើយ​ដួស​ទុក​ដោយ​​ឡែក​សិន។
២. ចាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​បន្តិច​ ដាក់​ខ្ទឹមស និង​ម្ទេស ២ផ្លែ​ លីង​ឲ្យ​ឈ្ងុយ ដាក់​ស្ករត្នោត​ចូល​ឆា​​មួយ​ភ្លេត​ ទើប​ដាក់​ទឹក​ប៉េង​ប៉ោះ​ ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង និងអំបិល​ឆា​បន្តិច​ទៀត​។
៣. យក​ប៉េងប៉ោះ​ដាក់​ចូលជាមួយ​ម្ទេស​ចិញ្ច្រាំឆា​​២-៣​ ត្រឡប់​ឲ្យ​ចូល​រស់​ជាតិ​ ភ្លក់​មើល​ទៅ​តាម​ការ​ចូល​ចិត្ត​។
៤. យក​​ចាន​សំ​ប៉ែត​រៀប​តៅ​ហ៊ូ​​ បន្ទាប់​មក​ដួសប៉េង​ប៉ោះ​ឆា​​ដាក់​ពីលើ​ និង​យក​ស្លឹក​ខ្ទឹម​ជា​មួយ​ជីវ៉ាន់​ស៊ុយ​រោយ​ពី​លើ​ទៀត​ឲ្យ​មើល​ទៅ​កាន់​តែ​ទាក់​ទាញ៕

ដោយ៖ សុខឡៃ

No comments:

Post a Comment