គ្រឿងផ្សំ
- ត្រីខ ១កំប៉ុងតូច
- ប៉េងប៉ោះទុំ ២ផ្លែចិតជាចំណិត
- សាឡាដ ១៥០ក្រាម (រៀបដាក់ក្នុងចានរាប)
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ស្ករស បន្តិច
- អំបិល ១ចិប
- ប៊ីចេង ១ចិប
- ទឹកត្រី ១ចុងស្លាបព្រា
- ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹម ១ដើមហាន់
- ប្រេងឆា ១ស្លាបព្រាបាយ
វិធីធ្វើ
១. មុនដំបូងចាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយ។
២. បន្ទាប់មកដាក់ត្រីខចូលឆាវាបន្តិចចាំបន្ថែម ស្ករស, អំបិល, ប៊ីចេង, ទឹកត្រី និងប្រេងខ្យង (ដាក់ទឹកបន្តិចបើគោកពេក) ឆាឲ្យចូលរសជាតិ។
៣. យកប៉េងប៉ោះដាក់ចូលយកវែកចូកមួយទៅពីរត្រឡប់ឲ្យថ្មមៗកុំឲ្យបែកសាច់ត្រី បន្ទាប់មកដួសវាដាក់ក្នុងចានសាឡាដ៍រួចរោយស្លឹកខ្ទឹមពីលើជាការស្រេច៕
ដោយ៖ សុខឡៃ
No comments:
Post a Comment