Wednesday, April 8, 2015

ឆាឡុកឡាក់

ឆាឡុកឡាក់

បន្លែ៖ សាឡាត់ ៣ ក្រាម ប៉េងប៉ោះ បូន ផ្លែ ខ្ទឹម​បារាំង២ ផ្លែ តំឡូង​បារាំង ២ផ្លែ ត្រកូន២ ក្រាម 
សាច់៖ ចំនួន កន្លះ​គីឡូ​ក្រាម។
ចំពោះ​សាច់​តែ​ត្រូវ​ជាមួយ​មុខ​ម្ហូប​នេះគឺ សាច់​គោ ព្រោះ​ថា ពេល​ដែល​យើង​ផ្ទាប់ ជា​មួយ​បន្លែ​ជ្រលក់​ជាមួយ​ទឹក​ក្រូច​ឆ្មា វា​នឹង​មិន​ភ្លាវ​ដូចសាច់​ជ្រូក​ទេ។
 

វិធីធ្វើ៖
យក​សាច់​មក​ហាន់​ជា​ដុំៗ ទំហំ​ប៉ុន​មេដៃ​បន្លែ​ត្រូវ​លាង​ឲ្យ​ស្អាត​ដាក់​កញ្ច្រែង​ទុក​ឲ្យ​ស្រក់​ទឹក ​បន្ទាប់​មក​យក​សាឡាត់​រៀប​នៅ​លើ​ចាន ឬថាស​ដែល​មាន​រាង​ពង​ក្រពើ ដើម្បី​មើល​ទៅ​មាន​សោភណ្ឌ​ភាព (ដូចរូប)។ ហាន់​ប៉េង​ប៉ោះ​ស្តើងៗ រៀប​ពី​លើ​សាឡាត់ ត្រកួន​ដែល​បាន​ចិត​ជា​សរសៃ​ឆ្មារ​ឆា​រួច​ហើយ​នោះ​យក​មក​តម្រៀប​ដាក់​ពី​លើ ចំណែក​ឯដំឡូង​បារាំង​ដែល​បំពង​ហើយ​នោះ​ក៏​ត្រូវ​យក​មក​ដាក់​ពី​លើ​ដែរ លើក​លែង​តែ​ខ្ទឹម​បារាំង​ប៉ុណ្ណោះ ដែល​ត្រូវ​យក​ទៅ​ឆា​ជាមួយ​សាច់។ សាច់​ដែល​ហាន់​រួច​ត្រូវ​យក​មក​ដាក់​ឆា ដាក់​គ្រឿង​ផ្សំ​ដូច​ជា ទឹក​ត្រី ២ស្លាប​ព្រាកាហ្វេ អំបិល ១ស្លាបព្រា ប៊ីចេង ១ស្លាបព្រា ស្ករត្នោត ៣ស្លាបព្រា ហើយ​ឆា​ត្រលប់​ចុះឡើង​រហូត​ឆ្អិន​សាច់​ល្មម​ចាក់​ម្សៅ​ឆា​ដែល​កូរ​ជាមួយ​ទឹក ​ចូល គោះ​ពងទា មួយ​គ្រាប់​តាមចំណូល​ចិត្ត ហើយ​ដួស​សាច់​ដាក់​ពីលើ​បន្លែ​ដែលរៀប​រួច​នោះ​ជា​ការ​ស្រេច។ មុខ​ម្ហូប​នេះ​គេ​ក៏អាច​ជ្រលក់​ជាមួយ​នឹង​ទឹក​ម្រេច​ក្រូចឆ្មា​ផង​ដែរ។
បញ្ចាក់៖ បរិមាណ​ខាង​លើ សម​ស្រប​ទៅ​នឹង​គ្រួសារ​ដែល​មាន​សមាជិក ៤ ទៅ ៥នាក់។

No comments:

Post a Comment