Wednesday, April 8, 2015

ឆាខ្ញីសាច់គោ

ឆាខ្ញីសាច់គោ

របៀបទី១៖
- ខ្ញី​ដែល​ហាន​រួច​ត្រូវ​ច្របាច់​អំបិល ហើយ​លាង​ទឹក​ឲ្យស្អាត
- ដាក់​ខ្ទះ​ឲ្យ​ក្កៅ​ល្អ ហើយ​ចាក់​ប្រេង​ឆា​បន្តិច បន្ទាប់​មក​ចាក់​ខ្ញី​ចូល​មុន​គេ
- នៅ​ពេល​ខ្ញី​ក្រៀម​ហើយ ដួស​ទុក​មួយ​អន្លើ ហើយ​សឹម​ចាក់​ប្រេង​ឆា​ចូល​ដាក់​ខ្ទឹម​ស​ដាក់​សាច់​គោ​ចូល
 

*ចំណាំៈ គ្រឿង​ទេស​ដែល​ត្រូវ​ដាក់​មុន​គេ​គឺ​ទឹក​ត្រី ដើម្បី​ឲ្យ​ម្ហូប​ឆា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ពិសារ។
ត្រូវ​ប្រើ​ជា​មួយ​ស្ករ​ត្នោត​ដើម្បី​កុំឲ្យ​ភ្លាវ!
- ដាក់​ប៊ី​ចេង​ចូល ច្របល់​ចូល​គ្នា​ឲ្យ​សព្វ ហើយ​ចាក់​ខ្ញី​ចូល​ដួស​ដាក់​ចាន បន្ទាប់​មក​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រច!

របៀបទី២៖ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បន្លែ​ស្រស់ ហើយ​អាច​ញ៉ាំ​ហិរ​បាន​នោះ ត្រូវ​អនុវត្តន៍​តាម​វិធី​ទី២​
មិន​ខុស​ពីវិធី​ទី១ ប៉ុន្មាន​ឡើយ គឺ​ខុស​ត្រង់​តែ​ការ​ឆា​សាច់​គោ​មុន​ប៉ុណោះ បន្ទាប់​មក​ធ្វើ​ដូច​របៀប​ទី១
​ដែរ។

No comments:

Post a Comment