Wednesday, April 8, 2015

សារាយ

សារាយ

គ្រឿងផ្សំ៖
សារាយ ១កញ្ចប់ ទឹកសុទ្ធ ២លីត្រ ស្ករស ១គីឡូ​(ឬ​តិច​ជាង​នឹង​តាម​ចំណូល​ចិត្ត) 
ខ្ទិះ​ដូង​កន្លះ​គីឡូ ខ្នុរ​មួយ​ដុំ​ធំ មៀន​កន្លះ​គីឡូ កែវ​ជ័រ​៥០។

វិធីធ្វើ ៖ ច្របាច់​ខ្ទិះ​ដូង​យក​ខ្ទះ​ដើម​ទុកបន្តិច ហើយ​វាល់​ខ្ទិះ​ចុង ២លីត្រ ដាក់​ដាំអោយពុះល្អ។
មៀន នឹង ខ្នុរត្រូវបេះយកសាច់ ជាចំនិតតូចល្មមកុំអោយស្លាក់ អោយសមទៅនឹងទំហំ
កែវដែលយើងត្រៀមទុក។
ពេលទឺកពុះ ចាក់ស្ករសនឹងម្សៅកូរសារាយចូលយហើយកូរអោយសព្វរួចចាក់មៀន
នឹងខ្នុរដែលបេះរួចចូល។
ចុងក្រោយត្រូវប្រញ៉ាប់ដួរសារាយដាក់ចូលតាមកែវ ជៀសវាងទុកយូរពេក 
ធ្វើអោយទឹកសារាយនោះទៅជាកក ប្រើការលែងកើត។

២០នាទីក្រោយពេលចាក់សារាយចូលកែវគ្រប់ហើយ
យកទៅដាក់ក្នុងទូរទឹកកក រង់ចាំត្រជាក់ យកបរិភោគ
តាមការគួរ

No comments:

Post a Comment