គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ២៥០ក្រាម (ឆ្អឹងខ្ចី) កាត់ជាដុំៗ
- ត្រាវ ៣០០ក្រាមចិតជាដុំ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង ១ចិប
- ស្ករស បន្តិច
- ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់ កន្លះស្លាបព្រាបាយ
វិធីធ្វើ
១. ដំបូងដាក់ឆ្នាំងដាំទឹកឲ្យពុះ បន្ទាប់មកដាក់ត្រាវចូលទុកមួយសន្ទុះ។
២. ដាក់ឆ្អឹងជំនីជ្រូកចូលទុកឲ្យពុះ រួចដួសពពុះចោល បន្ទាប់មកដាក់ អំបិល, ប៊ីចេង, ស្ករស, ទឹកត្រី និងម្សៅស៊ុប។
៣. រំងាស់វាទុកមួយសន្ទុះទៀត ភ្លក់មើលតាមចំណូលចិត្ត ហើយមើលត្រាវបើផុយហើយអាចដួសញ៉ាំបានគ្រាន់តែរោយស្លឹកខ្ទឹមបន្ថែមពីលើ៕
ដោយ៖ សុខឡៃ
No comments:
Post a Comment