គ្រឿងផ្សំ
- ភ្លៅមាន់ ១ភ្លៅ
- ខ្ញី ២ដុំ
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- អំបិល ១ចុងស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង ១ចិប
- ស្លឹកខ្ទឹមហាន់ បន្តិច
- ជីវ៉ាន់ស៊ុយ ២ដើមហាន់
- ប្រេងឆាមិនកក កន្លះវែក (ប្រេងឆាហេលស៊ីឆេហ្វ)
+វិធីធ្វើ
១. ដំបូងត្រូវដាក់ឆ្នាំងដាំទឹកប្រហែលជា ១ចានគោម រួចហើយយកខ្ញី ១ដុំហាន់ជាបន្ទះ និងជីវ៉ាន់ស៊ុយហាន់់ជាមួយនឹងអំបិលបន្តិច ដាក់ចូលទុកឲ្យពុះ។
២. យកភ្លៅមាន់មកប្រឡាក់ អំបិល ស្ករស ម្សៅស៊ុប និងប៊ីចេង មួយមុខបន្តិច ទុកមួយភ្លេតសិនទើបយកវាមកដាក់ក្នុងទឹកដែលបានដាំពុះ រួចហើយទុកមួយពុះទៀត។
៣. បន្ទាប់ពីពុះហើយត្រូវចាក់វាចូលក្នុងចានគោមមួយទាំងទឹក និងសាច់មាន់រួចហើយយកទៅដាក់ចំហុយប្រហែលជា ២០-២៥នាទី។
៤. យកខ្ញី ១ដុំ (ខ្ញីខ្ចី) ហាន់ឲ្យស្តើងរួចហើយចិញ្ច្រាំឲ្យម៉ត់ពូតទឹកចោល រួចហើយយកវាដាក់ក្នុងកូនចានមួយ បន្ទាប់មកដាក់ អំបិល ម្សៅស៊ុប ប៊ីចេង ស្ករស ស្លឹកខ្ទឹម និងប្រេងឆាកំដៅឲ្យក្តៅ រួចហើយកូរបញ្ចូលគ្នា (ធ្វើទឹកខ្ញី)។
៥. យកមាន់ដែលបានចំហុយរួចដាក់ចូលក្នុងចាន បន្ទាប់មកយកទឹកខ្ញី មកស្រោចពីលើឲ្យសព្វ ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច៕
ដោយ៖ សុខឡៃ
No comments:
Post a Comment