គ្រឿងផ្សំ
- បង្គារ ៥០០ក្រាម យកសំបក និងក្បាលចេញ
- ពងមាន់ ៣គ្រាប់
- ខ្ទឹមសបំពង ៥ស្លាបព្រាបាយ
- ម្សៅស្រួយ ៥-៦ស្លាបព្រាកាហ្វេ
- គល់ខ្ទឹម ៣-៤ដើមកាត់ប្រវែង ២ថ្នាំងដៃ
- ទឹកស៊ីអ៊ីវ, ទឹកត្រី, អំបិល, ប៊ីចេង, ស្ករស មួយមុខបន្តិច
- ជីវ៉ាន់ស៊ុយ បន្តិច
- ប្រេងឆា ១ចាន
វិធីធ្វើ
១. ដំបូងត្រូវយកពងមាន់គោះដាក់ក្នុងចាន (យកតែពណ៌ក្រហម) រួចដាក់គ្រឿងចូលមួយមុខបន្តិច អំបិល ប៊ីចេង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ និងម្សៅស្រួយ បន្ទាប់មកកូរបញ្ចូលគ្នាឲ្យសព្វ។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ បន្ទាប់ពីប្រេងបានក្តៅហើយត្រូវយកបង្គារដាក់ចូលក្នុងចានពងមាន់ជ្រលក់វារួចហើយយកមកដាក់បំពងឲ្យឆ្អិន ឡើងក្រហមស្រង់ទុកសិន។
៣. យកប្រេងឆាដាក់ចូលក្នុងខ្ទះ ២ស្លាបព្រាបាយ ទុករាងក្តៅបន្តិចចាំដាក់បង្កងបំពងរួច ទឹកត្រី ប៊ីចេង ស្ករស អំបិល ទឹកស៊ីអ៊ីវ ១ចុងស្លាបព្រាកាហ្វេ រួចហើយឆាបញ្ចូលគ្នាទាំងអស់។
៤. ដាក់គល់ខ្ទឹមចូលឆាមួយភ្លេតចាំដាក់ខ្ទឹមសបំពងចូលឆា ២-៣ត្រឡប់ ដួសដាក់ក្នុងចានរួចហើយដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច៕
ដោយ៖ សុខឡៃ
No comments:
Post a Comment