Monday, April 6, 2015

បបរសណ្តែកខ្មៅដូងខ្ចី

គ្រឿងផ្សំ៖ 
- ចំណិតដូងខ្ចី 
- អង្ករតំណើប 
- សណ្តែកខ្មៅ 
- ស្ករ 
- អំបិល 
- ខ្ទិះដូង

វិធីធ្វើ៖
១, ត្រាំសណ្តែកខ្មៅ ៥-៦ម៉ោង មុន​យក​ស្ងោរ។ ពេល​ស្ងោរ​ដាក់​អំបិល​បន្តិច រំងាស់​អោយផុយ ទើប​លាង​សម្រស់​អោយ​ស្រស់ទឹក ទុក​មួយ​អន្លើ។
២, ពូត​ខ្ទិះដូង យកខ្ទិះ​ដើមទុក រំងាស់​ខ្ទិះចុង​ដៃ​អោយ​ឆ្អិន ទើប​ដាក់​អង្ករ​តំណើប​ចូល រំងាស់​រហូត​ដល់​បែកគ្រាប់​អង្ករ​ទើប​ចាក់​សណ្តែក​ចូល។
៣, បង់ស្ករ អំបិល ភ្លក្ស​ថែមថយ តាម​ចំណូលចិត្ត រួចទើប​បង់​សរសៃ​ដូងខ្ចី​ដាំអោយ​ពុះ ហើយ​លើក​ចុះពី​ភ្លើង។
៤, យក​ខ្ទិះដើម ទៅ​ដាំអោយ​ពុះ ទើប​លើក​ទុក​អោយ​ត្រជាក់។
៥, ពេល​ដួស​បបរបរិភោគ ត្រូវ​ច្រូច​ខ្ទិះដើម​ចូលបន្តិច ដើម្បី​អោយ​ឈ្ងុយ។

ដោយ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments:

Post a Comment