Sunday, April 12, 2015

ជើងមាន់ឆាហិរ


គ្រឿងផ្សំ
- ជើងមាន់ ៥-៧ជើង
- ស្លឹកខ្ទឹម ២ដើមហាន់
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំឲ្យម៉ត់
- ខ្ញី ១ដុំ ចិញ្ច្រាំឲ្យម៉ត់
- ម្ទេស ហាន់តម្រូវឲ្យប្រើច្រើន
- ល្ងរលីង កន្លះស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ស្ករស កន្លះស្លាបព្រាបាយ
- ​អំបិល បន្តិច
- ប៊ីចេង ១ចិប
- ទឹកខ្មោះ បន្តិច
- ប្រេងឆា ២សស្លាបព្រាបាយ

វិធីធ្វើ
១. មុន​ដំបូងត្រូវ​យក​ជើង​មាន់​ទៅ​ប្រឡាក់​អំបិលបន្តិច ជាមួយ​និង​ទឹក​ខ្មោះ​បន្តិច​ដែរ​ទុក​មួយ​សន្ទុះ។
២. ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ​ស្រុះ​ជើង​មាន់​ប្រហែល​ជា​ ៧នាទី រួច​ហើយ​ស្រង់​វា​យក​មក​លាង​ទឹក​ទុក​ឲ្យ​សោះ។
៣. យក​ប្រេង​ឆា​​ចាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​រាង​ក្តៅ​បន្តិច​ដាក់​ខ្ទឹម​ស​ និង​ខ្ញីចូល​ឆា​បន្តិច​សិន​ចាំ​ដាក់​ម្ទេស​ចូល​ឆា​ជា​មួយ​គ្នាឲ្យ​មាន​ខ្លិន​ឈ្ងុយ​។
៤. ​ដាក់​ជើង​មាន់​ចូល​ឆា​ជា​មួយ​គ្នា បន្ទាប់​មក​ដាក់ទឹក​ស៊ីអ៊ីវ ស្ករស ប៊ីចេង បន្ថយ​ភ្លើង​បន្តិច​ឆា​បន្ត​ទៀត​ (ថែមទឹក​ចូល​បន្តិច​បើគោក) ប្រ​ហែល​ជា​២០​នាទី ភ្លក់​មើល​រស់​ជាតិ​តាម​ការ​ចូល​ចិត្ត។
៥. យក​ល្ងរ​មក​រោយ​ពីលើ​ជា​មួយ​និង​ស្លឹក​ខ្ទឹម​នោះ​អ្នក​អាច​ញ៉ាំ​វា​បាន​ហើយ​ ញ៉ាំ​ឲ្យ​ទាន់​ក្តៅ​ៗ​ទើប​ឆ្ងាញ់៕

ដោយ៖ សុខឡៃ

No comments:

Post a Comment