Sunday, April 12, 2015
ឆាលៀសសមុទ្រ ស្រោចទឹកជ្រលក់
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់៖
- គ្រាប់ស្វាយចន្ទីឆៅ ៤ ស្លាបព្រា
- ខ្ទឹមសមួយខ្លែប
- អំបិល ១\២ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ម្ទេសខៀវចំនួន ៤ ផ្លែ
- ជីវ៉ាន់ស៊ុយមួយបាច់ធំបេះយកស្លឹក និងហាន់ល្អិត
- ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ
គ្រឿងផ្សំសម្រាប់លៀសសមុទ្រ៖
- លៀសសមុទ្រពី ១២ ទៅ ១៨ គ្រាប់
- សំបកលៀសដុសលាងឲ្យស្អាត
- ខ្ញីស្រស់ ៤ ដុំ
- ប្រេងបន្លែ ២ ស្លាបព្រាបាយ
-ខ្ទឹម ៣ ខ្លែប ជីវ៉ាន់ស៊ុយស្រស់ហាន់តូចៗ ស្លឹកជីអង្កាម ម្រេចស្រស់ និងអំបិលម៉ត់ ។
វិធីធ្វើ
១ ដើម្បីធ្វើទឹកជ្រលក់ គេយកគ្រាប់ស្វាយចន្ទីស្ងួតទៅឆាក្នុងខ្ទះដែលមានកម្តៅល្មមរហូតដល់ខ្លោចតិចៗ ត្រូវរៀបចំដាក់សណ្តែកដីដើម្បីតុបតែងលំអ។ ច្របល់សណ្តែកដីជាមួយខ្ទឹមស អំបិល និងស្ករស ។ បន្ថែមម្ទេស និងជីវ៉ាន់ស៊ុយ ព្រមទាំងស៊ុបខាប់ៗ ។ បន្ថែមទឹកដោះគោជូរ ទឹកធម្មតា ២ ស្លាបព្រាបាយហើយលាយចូលគ្នា។ ដាក់ស៊ុបខាប់ៗរហូតដល់វាមានរសជាតិឆ្ងាញ់។ យកទឹកជ្រលក់ដែលធ្វើរួចដាក់ក្នុងចានគោមមួយហើយកូរជាមួយទឹកក្រូចឆ្មា។ ចូរពិនិត្យមើលគ្រឿងទេស ។ ម្ហូបយើងអាចផ្អែមបណ្តាលមកពីសណ្តែកដី ឬក៏ទឹកដោះគោជូរ ហើយប្រៃ ឬក៏ជូរមកពីទឹកក្រូចឆ្មា។
២ ប្រសិនជាចាំបាច់ លោកអ្នកអាចយកសាច់លៀសចេញពីសំបកក៏បាន។ យើងអាចដាក់ពងត្រីបន្ថែមដើម្បីឱ្យរសជាតិកាន់តែឆ្ងាញ់។ សម្ងួតលៀសសមុទ្រឱ្យស្ងួត។ រួចយកខ្ញីទៅហាន់ជាចម្រៀកស្តើងៗដូចជាម្ជុល។ វៃគ្រាប់ស្វាយចន្ទីតិចៗជាមួយនឹងខ្នងកាំបិត ។
៣ ចាក់ប្រេងឆាចូលទៅក្នុងខ្ទះទុកឱ្យក្តៅ។ ដាក់អំបិល និងម្រេចចូលគ្នាជាមួយ លៀសសមុទ្រ រួចចាក់ចូលទៅក្នុងខ្ទះ។ កម្លោចលៀសសមុទ្រពី ៦០ ទៅ ៨០ វិនាទីអាស្រ័យលើកម្រាស់របស់វា ។ នៅពេលដែលលៀសសមុទ្រខ្លោចតិចៗ និងបានច្របល់សព្វហើយ សូមដូសដាក់ចាន ។
៤ ដាក់គ្រាប់ស្វាយចន្ទីដែលឆារួចចូល រោយខ្ញីដែលហាន់ និងខ្ទឹមចូល បន្ទាប់មកដាក់គ្រាប់ស្វាយចន្ទីបុកចូល និងជ្រលក់ចូលជាការស្រេច ។
បញ្ជាក់៖ វិធីខាងលើនេះត្រូវតែម្ហូបមួយកូនចានតែប៉ុណ្ណោះ លោកអ្នកអាចធ្វើច្រើនជាងតាមតម្រូវការ។ ម្យ៉ាងទៀតលោកអ្នកអាចញ៉ាំម្ហូបមួយមុខនេះជាមួយនឹងក្តាមស្រស់ បង្កងអាំង ឬត្រីដោតចង្កាក់ក៏បាន៕
ប្រភពៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment