Sunday, April 12, 2015

ឆាសណ្តែកបារាំងហិរ


គ្រឿងផ្សំធ្វើទឹកម្ទេស៖ 

- ស្លឹកគ្រៃ ១ ដើម បកស្រទាប់ក្រៅចេញ និងហាន់ជាស្រេច 
- ខ្ញីស្រស់ហាន់ជាស្រេចចំនួន ៣ ដុំ 
- ខ្ទឹមស ៥ ខ្លែបហាន់ជាស្រេច 
- ម្ទេសក្រហមស្រស់ ៣ ផ្លែវះយកគ្រាប់ចេញ និងហាន់រួច 
- ខ្ទឹមក្រហម ១០ ផ្លែហាន់ជាស្រេច 
- កាពិ ១ ស្លាបព្រាបាយ 
- សណ្តែកដីបុក ៨ គ្រាប់ 
- ប្រេងឆា ៤ ស្លាបព្រាបាយ 
- សណ្តែកកួរទម្ងន់ ៤០០ ក្រាម ហាន់​ជា​ប្រ​វែង ៤ សង់ទីម៉ែត្រ ឬ​សណ្តែក​បា​រាំង ទំ​ពាំង​បារាំង​ហាន់​ជា​ពីរ​កំ​នាត់ 
- ទឹកត្រី ១ ស្លាបព្រាបាយ 
- ស្ករស ១ ស្លាបព្រាកាហ្វេ 

របៀបធ្វើ 

 ដើម្បី​ធ្វើ​ទឹក​ម្ទេស ត្រូវ​ប្រើ​ត្បាល់​បុក ដើម្បី​បុក​ខ្ញី និង​ស្លឹក​គ្រៃ​ឱ្យ​ម៉ត់។ ដាក់​ខ្ទឹម​ស និង​ម្ទេស​ចូល ហើយ​បន្ត​បុក​ទៀត។ ជា​ចុង​បញ្ចប់ ដាក់​ខ្ទឹម​ក្រ​ហម កា​ពិ និង​សណ្តែក​ដី​ចូល បុក​រហូត​ដល់​ម៉ត់។ 

 ដុត​ខ្ទះ​ឱ្យ​ក្តៅ​រួច​ចាក់​ប្រេង​ចូល។ ឆា​ទឹក​ម្ទេស​ពី​រយៈ​ពេល ៤ ទៅ ៥ នា​ទី​រហូត​ដល់​ខាប់ និង​ធុំ​ក្លិន​ឈ្ងុយ។ បន្ត​មក​ទៀត ចាក់​សណ្តែក ទឹក​ត្រី ស្ករ​ស​ឆា​រយៈ​ពេល​ពី ៤ ទៅ ៥ នា​ទី​រហូត​ដល់​សណ្តែក​ផុយ។ នៅ​ពេល​ដែល​កំ​ពុង​ឆា ត្រូវ​ក្រ​លាស់​ទឹក​ដាក់​ដើម្បី​ឱ្យ​ហុយ​ផ្សែង គឺ​មិន​ឱ្យ​លើស​ពី ១០០ មីលីលីត្រ​ទេ។ សណ្តែក​ដែល​ត្រូវ​យក​ទៅ​ឆា មិន​ត្រូវ​ត្រាំ​ទឹក​យូរ​ពេក​ទេ។ 


ប្រភពៈ
 Asian Bites

No comments:

Post a Comment