Sunday, April 12, 2015
មីឆាម៉ាឡេស៊ី
គ្រឿងផ្សំ៖
- ម្ទេសគ្រៀម ១០ ផ្លែធំៗ
- ខ្ទឹមក្រហម ៥ ផ្លែ បកសំបកឲ្យហើយ
- ខ្ទឹមស ៥ ខ្លែប
- កាពិ ១ ស្លាបព្រាបាយ
- ប្រេងឆា ៦ ស្លាបព្រាបាយ
- តៅគ័រទម្ងន់ ១៥០ ក្រាម កាត់រាងជ្រុងៗប្រវែង ២ សងទីម៉ែត្រ
- ខ្ទឹមបារាំង ២ ផ្លែហាន់ជាស្រេច
- ខ្ទឹមស ២ ខ្លែប ហាន់ជាស្រេច
- សាច់មាន់ ៣ ខាំ កាត់ជាបន្ទះៗ
- បង្កងឆៅ ៣ ខាំ បកសំបក និងវះពោះរួច
- ផ្កាខាត់ណា ៦ មើម ហាន់ជាប្រវែង ៣សងទីម៉ែត្រ
- ទឹកប៉េងប៉ោះ ១ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- មីលឿងសរសៃធំ ៤៥០ ក្រាម កាត់ជាប្រវែងខ្លីៗ- ខ្ទឹមខៀវ ៤ មើម ហាន់ជាស្រេច
- សណ្តែកបណ្តុះ ២២៥ ក្រាម
- ក្រូចឆ្មា ១ ចំហៀង
- អំបិល និងម្រេចស្រស់
- ទឹកក្រូចឆ្មា
វិធីធ្វើ
១ ដើម្បីធ្វើម្ទេសចិញ្ច្រាំ ត្រូវត្រាំម្ទេសស្ងួតក្នុងទឹកក្តៅរយៈពេល ២០ នាទីរហូតដល់ទន់។ រួចយកម្ទេសវះយកគ្រាប់ចេញ។ ត្រូវប្រើអង្រែបុកគ្រឿង ខ្ទឹមក្រហម និងខ្ទឹមស។ ដាក់ទឹកធម្មតា ២ ស្លាបព្រាបាយ ដាក់ប្រេងឆា ១ ស្លាបព្រាបាយចូលខ្ទះរួចដុតកម្តៅ ហើយកូរពី ៣ ទៅ ៤ នាទី។ រួចផ្ទេរចូលទៅក្នុងចាន ហើយសម្អាតខ្ទះចេញ។
២ ចាក់ប្រេងឆាចូលទុកឱ្យក្តៅ ហើយចៀនតៅគ័រពី ៣ ទៅ ៤ នាទីរហូតដល់ខ្លោចតិចៗ។ រួចដួសតៅគ័រចេញពីខ្ទះ ទុកឱ្យស្ងួត។ ដាក់ខ្ទឹមបារាំង និងខ្ទឹមសចូលទៅក្នុងប្រេងឆា ហើយឆារយៈពេល ២ នាទីរហូតធុំក្លិនឈ្ងុយ ។ ចាក់សាច់មាន់ចូលចៀនពី ២ ទៅ ៣ នាទី បន្ទាប់មកចាក់បង្កង និងស្ពៃចូល។
៣ ដាក់ម្ទេសឆា ១ ស្លាបព្រាបាយ ស៊ុបខាប់ប៉េងប៉ោះ ទឹកធម្មតា ១២៥ មីលីលីត្រនិងទឹកស៊ីអ៊ីវយកទៅរំងាស់។ ចាក់មីចូល និងចម្អិន ៣ នាទី។ ដាក់ខ្ទឹម និងសណ្តែកបណ្តុះចូល ហើយយកតៅគ័រដាក់ចូលខ្ទះ រួចឆាបញ្ចូលគ្នា។ បន្ថែមរសជាតិ ដាក់អំបិល ម្រេច និងទឹកក្រូចឆ្មាបន្តិចចូល។ បង្កង សាច់មាន់ ទឹកម្ទេសហិល ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល និងច្របាច់ទឹកក្រូចឆ្មារចូលបន្តចជាការស្រេច៕
ប្រភពៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment