Sunday, April 12, 2015
សាច់ទាចិញ្រ្ជាំ
គ្រឿងផ្សំមាន៖
- រមៀតម៉ត់១ស្លាបព្រាកាហ្វេ ១\២- គ្រាប់ធញ្ញជាតិ ១ ស្លាបព្រាបាយ- ម្រេចគ្រាប់ ១\២ ស្លាបព្រាកាហ្វេ- ផ្កាក្តាំងពួ ២ ដើម - ផ្លែចន្ទន៍គ្រឹះស្នា- ខ្ញីស្រស់ហាន់ឱ្យហើយប្រវែង ៣ សង់ទីម៉ែត្រ- ខ្ទឹមក្រហម ១២ ផ្លែហាន់ជាស្រេច- ម្ទេសក្រហមស្រស់៣ផ្លែវះយកគ្រាប់និងហាន់ឱ្យហើយ- ខ្ទឹមស ៦ ខ្លែបហាន់ឱ្យហើយ- ស្ករត្នោត ២ ស្លាបព្រាបាយ- កាពិ ១ ស្លាបព្រាកាហ្វេ- ជីវ៉ាន់ស៊ុយ ១ បាច់- ប្រេងឆា ២ ស្លាបព្រាបាយ- សាច់ទា ៤៥០ ក្រាមហាន់ឱ្យហើយ- ម្រេចបុក ១ ស្លាបព្រាកាហ្វេ- អំបិល ១ ស្លាបព្រាកាហ្វេ- សាច់មាន់ចិញ្ច្រាំ ៣៥០ ក្រាម- ស្លឹកក្រូចសើច ៥ សន្លឹក- គល់ស្លឹកគ្រៃ ១២ ទៅ ១៤ ដើម។
វិធីធ្វើ៖
១. ដើម្បីធ្វើម្ទេសឆា ដំបូងគេត្រូវយកត្បាល់បុក ឬម៉ាស៊ីនកិនរមៀត គ្រាប់ជីវ៉ាន់ស៊ុយ ម្រេចគ្រាប់ ផ្កាក្តាំងពួ និងចន្ទន៏គ្រឹះស្នាឱ្យម៉ត់។ បន្ទាប់មកដាក់ខ្ញី និងរំដេងចូលត្បាល់បុកឱ្យម៉ត់។ បន្ទាប់មកទៀតដាក់ខ្ទឹមក្រហម ម្ទេស និងខ្ទឹមសចូលបុករហូតដល់ម៉ត់។ លើសពីនេះ ត្រូវបន្ថែមម្ទេសម៉ត់ ស្ករត្នោត និងកាពិ រួចបន្ថែមជីវ៉ាន់ស៊ុយចូល។ ចាក់ប្រេងឆាចូលក្នុងខ្ទះរួចដុតកម្តៅល្មម កម្លោចម្ទេសរយៈពេល៥ នាទី បន្ទាប់មកទុកឱ្យត្រជាក់។
២. ដាក់សាច់ទាចូលក្នុងម៉ាស៊ីនកិន ឬជញ្ជ្រាំលាយជាមួយអំបិលនិងម្រេចម៉ត់។ ជញ្ជ្រាំសាច់រហូតដល់ម៉ត់ រួចយកលាយជាមួយនិងម្ទេសឆា។ បន្ទាប់មកយកកាំបិតហាន់គល់ស្លឹកក្រូចសើច ហើយដាក់ត្រួតស៊ីគ្នារួចរមូរដូចជាបារីស៊ីហ្គា។ ពេលដែលរមូររួចត្រូវហាន់វាឱ្យល្អិតៗ ដូចជាម្ជុល សូមចាក់សាច់ទាច្របល់បញ្ចូលគ្នា។
៣. ត្រូវបកសំបកស្លឹកគ្រៃចាស់ៗចោល បន្ទាប់មកហាន់គល់ស្លឹកគ្រៃ។ បន្ទាប់មកទៀត ដាក់ខ្ទះអាំងសាច់ត្រលប់ទាំងសងខាងរយៈពេលពី ២ ទៅ ៣ នាទីរហូតដល់ខ្លោចតិចៗជាការស្រេច។
ប្រភពៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment