Sunday, April 12, 2015

សាច់គោអាំងខ្ទឹមក្រហមគ្រាប់​ផ្កា​ឈូក​រ័ត្ន


គ្រឿងផ្សំមាន៖ 
- ល្ង ៣ស្លាបព្រាបាយ
 
- គ្រាប់ឈូករ័ត្ន ១ ស្លាបព្រាបាយ 
- សាច់គោ ៤៥០ ក្រាម 
- ខ្ទឹមស ១ ខ្លែប ហាន់ជាស្រេច 
- ខ្ទឹមក្រហម ៤ ផ្លែ ហាន់រួច 
- ទឹកត្រី ១ ស្លាបព្រាបាយ 
- ក្រែមដូង ២ ស្លាបព្រាបាយ 
- ម្សៅការី ១/២ ស្លាបព្រាកាហ្វេ 
- ស្ករកន្លះស្លាបព្រាកាហ្វេ 
- អំបិលកន្លះស្លាបព្រាកាហ្វេ 
- ម្រេចស្រស់ - ទឹកត្រីបុក 
- ម្ទេសគ្រៀម ៣ ផ្លែ ហាន់ស្តើងៗ 
- ខ្ទឹមស ១ ខ្លែបហាន់រួច 
- ស្ករ ១ ស្លាបព្រាបាយ 
- ទឹកក្តៅ ១/៤ ពែង 
- ទឹកក្រូចឆ្មា ២ ផ្លែ 
- ទឹកត្រី ៤ ស្លាបព្រាបាយ

វិធីធ្វើ 
១ ត្រូវ​ការ​ចង្កាក់​ទាំង​អស់ ៨ ដើម យក​ទៅ​ត្រាំ​ទឹក​ត្រ​ជាក់​យ៉ាង​តិច​៣០​នា​ទី​ដើម្បី​កុំ​ឲ្យ​ឆេះ​នៅ​ពេល​ដែល​អាំង ។ យក​គ្រាប់​ល្ង​ទៅ​ឆា​រយៈ​ពេល​ប្រ​ហែល ១ នា​ទី ដើម្បី​ឱ្យ​ខ្លោច​តិចៗ ។ រួច​ឆា​គ្រាប់​ផ្កា​ឈូក​រ័ត្ន​រហូត​ដល់​ធុំ​ក្លិន​ឈ្ងុយ ។ ច្របល់​សាច់​គោ ខ្ទឹម​ស ខ្ទឹម​ក្រ​ហម ទឹក​ត្រី ក្រែម​ដូង ម្សៅ​កា​រី ស្ករ អំ​បិល ម្រេច និង​គ្រាប់​ល្ង គ្រាប់​ផ្កា​ឈូក​រ័ត្ន បញ្ចូល​គ្នា ។ ហើយ​ក៏​អាច​ថែម​ម្រេច​ចូល​បន្តិច​ដើម្បី​ឱ្យ​មាន​រស​ជាតិ​កាន់​តែ​ឆ្ងាញ់ ។ គ្រប​ឱ្យ​ជិត​ហើយ​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​រយៈ​ពេល​ពី ២០ ទៅ ៣០ នាទី ។ 

២ ការ​ធ្វើ​ទឹក​ត្រី​បុក ត្រូវ​ប្រើ​ត្បាល់​បុក​គ្រឿង​ដើម្បីបុក​ម្ទេស ខ្ទឹម​ស និង​ស្ករ ឱ្យ​ម៉ត់ ។ ដាក់​ចូល​ចាន​គោម​មួយ រួច​ចាក់​ទឹក​ក្តៅ​ចូល ច្រ​បាច់​ក្រូច​ឆ្មា​និង​ចាក់​ទឹក​ត្រី។ បន្ទាប់​មក យក​ស្លាប​ព្រា​កូរ​ឱ្យ​រលាយ​ស្ករ ជា​ការ​ស្រេច ។ 

៣ យក​សាច់​គោ​ដាក់​លើ​ចង្ក្រាន​អាំង​សាច់​ឱ្យ​ក្តៅ ហាន់​សាច់​ជា ១៦ ដុំ រួច​លុញ​សាច់​គោ​នឹង​បាត​ដៃ​ឱ្យ​បាន​ទំ​ហំ​ប្រ​ហែល ៤cm។ ដោត​សាច់​គោ​ម្តង​ពីរ​ដុំ​ៗ​ក្នុង​ចង្កាក់​នី​មួយ​ៗ ។ បន្ទាប់​មក​យក​ទៅ​អាំង​ត្រ​លប់​ទាំង​សង​ខាង​រយៈ​ពេល​៣​នា​ទី មិន​ត្រូវ​ឱ្យ​សាច់​គោ​ឆ្អិន​ពេក​ទេ ។ ហើយ​ប្រ​ញាប់​រោយ​ម្ទេស​ចូល​ទឹក​ត្រី​បុក ( ដែល​មាន​រស​ជាតិ​ហិល ប្រៃ និង​ជូរ ) ជា​ការ​ស្រេច ។ 



ប្រភពៈ Asian Bites

No comments:

Post a Comment