Sunday, April 12, 2015

នំប័ុងដុត


គ្រឿងផ្សំមាន៖ 
- ស៊ុត ១ គ្រាប់- ស្ករស ១ ស្លាប​ព្រា​កា​ហ្វេ- ទឹក​ដោះ​គោ​ជូរ ១ ស្លាប​ព្រា​បាយ- ទឹក​ដោះ​គោ​ឆៅ ១\២ ពែង- ម្សៅ​មី​២​ពែង​កន្លះ- ម្សៅ​សូ​ដា​សម្រាប់​ដុត​នំ ១\២ ស្លាប​ព្រា​កា​ហ្វេ- ប្រេង​ឆា ២ ស្លាប​ព្រា​បាយ 
- ខ្ទឹម​ស ៤ ខ្លែប​ហាន់​ជា​ស្រេច 
- ប៊ឺ ២ ស្លាប​ព្រា​បាយ- ម្សៅ​ម្ទេស​ក្រ​ហម ១\២ ស្លាប​ព្រា​កា​ហ្វេ 
- ជី​វ៉ាន់​ស៊ុយ ១ បាច់​តូច​បេះ​យក​ស្លឹក 
- ខ្ទឹម​ខៀវ​៤​មើម​ហាន់​ឱ្យ​ហើយ 
- ម្រេច​ម៉ត់​

 
របៀបធ្វើ៖ 
  ជា​ដំ​បូង​ត្រូវ​កូរ​ស៊ុត ស្ករ​ស ទឹក​ដោះ​គោ​ជូរ និង​ទឹក​ដោះ​គោ​ឆៅ​ឱ្យ​រលាយ​ចូល​គ្នា​សព្វ​ល្អ។ យក​ម្សៅ​មី ម្សៅ​សូ​ដា​ទៅ​រែង បន្ទាប់​មក​ចាក់​ទឹក​ដោះ​គោ​ជូរ​ចូល។ លោក​អ្នក​ចាំ​បាច់​ត្រូវ​បន្ថែម​ទឹក​ចូល​បន្តិច ឬ​ក៏ ១ ស្លាប​ព្រា​កា​ហ្វេ ប្រ​សិន​បើ​ម្សៅ​នោះ​នៅ​រឹង​។ ហើយ​ច្រ​បាច់​ម្សៅ​រយៈ​ពេល ៣ ទៅ ៤ នាទី និង​ដាក់​ប្រេង​ឆា​ចូល​រួច​បន្ត​ច្រ​បាច់​វា​រហូត​ដល់​ប្រេង​ជ្រាប​ចូល​សព្វ​ម្សៅ​និង​ម្សៅ​ទន់​ហើយ​ស្វិត​។ ត្រូវ​យក​ម្សៅ​ដែល​ច្រ​បាច់​រួច​ទៅ​ដាក់​ក្នុង​ចាន​ក្រ​ឡូម​មួយ​រួច​យក​ក្រ​ណាត់​ស្អាត​មួយ​ផ្ទាំង​គ្រប​ចាន​ម្សៅ​ហើយ​ទុក​វា​ចោល​ក្នុង​បន្ទប់​ដែល​មាន​កម្តៅ​ទុក​រយៈ​ពេល ៣០ នា​ទី​។
 ដុត​កម្តៅ​ចង្ក្រាន ២២០ អង្សា​សេ។ បុក​ខ្ទឹម​ស​ជា​មួយ​អំ​បិល​បន្តិច​ឱ្យ​ម៉ត់​។ បន្ទាប់​មក​កូរ​ខ្ទឹម​ស​ដែល​បុក​រួច ម្រេច​ក្រ​ហម ស្លឹក​ជី​វ៉ាន់​ស៊ុយ និង​ខ្ទឹម​ខៀវ​លាយ​ជា​មួយ​ប៊ឺ។ ហើយ​ដាក់​ម្រេច​។ 
 
 ត្រូវ​លុញ​ម្សៅ​ឱ្យ​មូល​បាន​ចំ​នួន ៨ គ្រាប់។ រួច​យក​ប៊ឺ​ប៉ាត​ពី​លើ​ម្សៅ​ដែល​លុញ​ហើយ​នោះ បន្ទាប់​មក​សង្កត់​វា​ឱ្យ​បាន​កម្រាស់​ប្រ​ហែល ៥មីលីលីត្រ និង​មាន​រាង​ដូច​ជា​ដំ​ណក់​ទឹក​ភ្នែក។ សូម​ទុក​វា​រយៈ​ពេល​៥​នា​ទី​ដើម្បី​ឱ្យ​វា​ឡើង​មុន​នឹង​យក​ទៅ​ដុត។
 

 យក​នំ​បុ័ង ២ ដុំ​ដាក់​លើ​ថាស​ហើយ​យក​ទៅ​ដុត​ក្នុង​ឡ​រយៈ​ពេល ៧ នា​ទី​រហូត​ដល់​ឆ្អិន​ល្មម។ ត្រូវ​រក្សា​នំ​បុ័ង​ដែល​ដុត​ហើយ​ឱ្យ​ក្តៅ​នៅ​ពេល​ត្រូវ​ដុត​នំ​ដែល​នៅ​សល់​ទៀត​នោះ។ 
ប្រភពៈ  Asian Bites

No comments:

Post a Comment