Sunday, April 12, 2015

ត្រីសមុទ្រចៀនស្រូបទឹកប៉េងប៉ោះ

រូបតំណាង
គ្រឿង​ផ្សំ​មាន​៖ - ខ្ទឹម​ក្រ​ហម ៥ ផ្លែ
 - ស្លឹក​ក្រូច​សើច ២ សន្លឹក
 - ប្រេង​ឆា ២ ស្លាប​ព្រា​បាយ
 - ម្ទេស​ខៀវ ៦ ផ្លែ​វះ​យក​គ្រាប់ និង​ហាន់​ជា​ស្រេច
 - ប៉េង​ប៉ោះ​ខៀវ ២ ផ្លែវះ​យក​គ្រាប់​ចេញ និង​ហាន់​ជា​រាង​គ្រាប់​ឡុក​ឡាក់​តូច​ៗ
 - ស្ករ​ស ២ ស្លាប​ព្រា​កា​ហ្វេ
 - អំ​បិល ១ ស្លាប​ព្រា​កា​ហ្វេ
 - ទឹក​ក្រូច​ឆ្មា ២ គ្រាប់
 - ត្រី​សមុទ្រ​តូចៗ​ចំ​នួន ១២ ទៅ ១៦ ត្រី​សម្អាត និង​សក​ស្រ​កា​រួច
 - ម្រេច​។

របៀប​ធ្វើ​៖ ១ ដំ​បូង​ត្រូវ​បក​សំ​បក​ខ្ទឹម​ក្រ​ហម​ចេញ​ហើយ​កាត់​ជា​ពាក់​កណ្តាល យក​បណ្តូល​ចេញ​។ បន្ទាប់​មក​ហាន់​ខ្ទឹម​ក្រ​ហម​នោះ ហើយ​យក​កាំ​បិត​កាត់​ទង​ស្លឹក​ក្រូច​សើច​ចេញ​​រួចដាក់​ស្លឹក​ក្រូច​សើច​ជាន់​លើ​គ្នា ហើយ​មូរ​វា​ដូច​ជា​បា​រី។ បន្ត​មក​ទៀត​ត្រូវ​ហាន់​ស្លឹក​ក្រូច​សើច​ជា​ចម្រៀក​តូច​ៗ​។ 

២ ដើម្បី​ចៀន​ត្រី​សមុទ្រ​បាន​ល្អ ត្រូវ​ដាក់​ប្រេង​ឆា ២ ស្លាប​ព្រា​បាយ​ចូល​ក្នុង​ខ្ទះ​ដែល​មាន​កម្តៅ​ល្មម។ បន្ទាប់​មក​ដាក់​ខ្ទឹម​ក្រ​ហម​ចូល​ហើយ​ឆា​រយៈ​ពេល ២ នា​ទី​រហូត​ដល់​ធុំ​ក្លិន​ឈ្ងុយ។ បន្ទាប់​មក​ទៀត ដាក់​ម្ទេស​ខៀវ ប៉េង​ប៉ោះ ស្លឹក​ក្រូច​សើច ស្ករ​ស​និង​អំ​បិល ។ ក្រោយ​ពី​បាន​ឆា​វា​រយៈ​ពេល ៣ នា​ទី​រួច​មក​ត្រូវ​ដាក់​ទឹក​ក្រូច​ឆ្មា​ចូល​ហើយ​សុំ​លើក​ខ្ទះ​ចេញ​ពី​ចង្ក្រាន​។ 
៣ ដុត​ខ្ទះ​ចៀន​ឱ្យ​ក្តៅ​រួច​ចាក់​ប្រេង​ឆា​បន្តិច​ចូល រួច​យក​ត្រី​ទៅ​ប្រលាក់​អំ​បិល និង​ម្រេច។ ហើយ​យក​ត្រី​ទៅ​ចៀន​រយៈ​ពេល ៣ នាទី។ ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ត្រូវ​ចៀន​យូរ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ត្រី​គ្រៀម និង​បាត់​បង់​រស​ជាតិ​។ ក្រោយ​ពី​បាន​ចៀន​ត្រី​រួច​ហើយ​ត្រូវ​ដាក់​លាយ​ជា​មួយ​នឹង​ម្ទេស​ខៀវ និង​ឆា​ប៉េង​ប៉ោះ​ដែល​ឆា​រួច​មក​ហើយ​នោះ​ជា​ការ​ស្រេច​។ 

ប្រភពៈ  Asian Bites

No comments:

Post a Comment