Monday, April 13, 2015
ឆាសណ្តែកបែបកូរ៉េ
គ្រឿងផ្សំ៖ - ប្រេងឆា ១ ស្លាបព្រាបាយ
- ខ្ទឹមស ២ ខ្លែប ហាន់ជាស្រេច
- សណ្តែកបណ្តុះ ៧៥០ ក្រាម
- ប្រេងល្ង ១ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ម្ទេសឆាកូរ៉េ Kochujang ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ ផ្លែ - ជីវ៉ាន់ស៊ុយ ១ ដៃ
- អំបិល និងម្រេច ។
របៀបធ្វើ៖ ១ ដាក់ខ្ទះលើចង្ក្រានទុកឱ្យក្តៅល្មម។ ចាក់ប្រេងឆា ខ្ទឹមស និងឆារយៈពេល ៣០ វិនាទីរហូតដល់ខ្លោចតិចៗ។ រួចចាក់សណ្តែកបណ្តុះ, ប្រេងល្ង, ទឹកស៊ីអ៊ីវ , និងម្ទេសឆាKochujangចូល។ ឆាត្រលប់ពី ១ ទៅ ២ នាទីទាល់តែសណ្តែកបណ្តុះនោះស្លោក។
២ នៅពេលដែលសណ្តែកបណ្តុះស្លោកតិចៗហើយ សឹមដាក់អំបិល និងម្រេចចូល។ រួចដាក់ទឹកក្រូចឆ្មា និងជីវ៉ាន់ស៊ុយចូល ហើយច្របល់ចូលគ្នារួចភ្លក់។ អាហារនេះនឹងមានរសជាតិហិល ផ្អែម ប្រៃ និងជូរ សណ្តែកបណ្តុះនឹងនៅស្រួយមិនជ្រាយ។
៣ បន្តការឆាសណ្តែកបណ្តុះនៅកម្តៅតិចៗ ។ ឆាសណ្តែកបណ្តុះងាយនឹងត្រជាក់ពេលដែលចាក់ដាក់ចាន ប៉ុន្តែនៅតែមានរសជាតិឆ្ងាញ់៕
ប្រភពៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment