គ្រឿងផ្សំមាន៖
- ម្សៅបាយដំណើប ១/៣ ពែង- ម្សៅអង្ករ ១/៣ ពែង
- ម្សៅមេ ១/៣ ពែង
- ស៊ុត ២ គ្រាប់ គោះឲ្យហើយ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ខ្ញីស្រស់ ២ ដុំ
- ស្លឹកខ្ទឹម ៨ ដើម កាត់ឲហើយប្រវែង ៣ សង់ទីម៉ែត្រ
- ម្ទេសស្រស់ចំនួន ១ គ្រាប់ យកគ្រាប់ចេញរួចហាន់ឲ្យល្អិតៗ
- ប្រេងឆាប្រហែល ២ ស្លាបព្រាបាយ
- ម្រេចស្រស់
- ខ្ញីនិងទឹកជ្រលក់លាយល្ង។
វិធីធ្វើទឹកជ្រលក់លាយល្ង៖
លោកអ្នកអាចទទួលទានជាមួយនឹងស៊ុតក្រឡុកចៀនដែលជាធម្មតាមានធាតុផ្សំដូចជា ស្លឹកខ្ទឹម ឬងាវសមុទ្រ ទឹកជ្រលក់នេះយើងអាចញ៉ាំជាមួយនឹងសាឡាត ឬក៏ជាមួយនឹងត្រីហើយនឹងគ្រឿងសមុទ្រដូចជាងាវសមុទ្រឆៅ បង្កងអាំង គ្រុំចំហុយ ឬក្តាម។
យកត្បាល់បុកខ្ទឹមស ២ ខ្លែបជាមួយនឹងម្ទេសគ្រៀមកន្លះស្លាបព្រាកាហ្វេ អំបិលកន្លះស្លាបព្រាកាហ្វេ និងស្ករសកន្លះស្លាបព្រាកាហ្វេរហូតដល់ម៉ត់។ រួចចាក់ចូលទៅក្នុងចានគោមមួយ ហើយដាក់ទឹកស៊ីអ៊ីវ ៤ ស្លាបព្រាបាយចូល ទឹកខ្មេះ ១ ស្លាបព្រាបាយ ប្រេងល្ង ១ ស្លាបព្រាបាយ និងប្រេងឆា ២ ស្លាបព្រាបាយ។ បន្ទាប់មកទៀតយកគ្រាប់ល្ងទៅរំលីងក្នុងខ្ទះស្ងួតរហូតដល់ល្ងមានពណ៌មាស។ យកល្ងដែលទើបតែលីងក្តៅៗបុកឲ្យម៉ត់ល្មម បន្ទាប់មកចាក់ចូលលាយគ្នាទាំងអស់។ រួចភ្លក់មើលជាការស្រេច។
វិធីធ្វើចៀន៖
១. ដាក់ម្សៅទាំង ៣ ប្រភេទបញ្ចូលគ្នា។ ក្រឡុកស៊ុតបញ្ចូលគ្នា បន្ទាប់មកចាក់ទឹក ១ ពែងចូលរួចបន្តការក្រឡុករហូតដល់សប់។ បន្ទាប់មកទៀតចាក់អំបិល និងម្រេចចូល។ ហាន់ខ្ញីជាបន្ទះស្តើងៗ បន្ទាប់មកតំរៀបលើគ្នា ហើយហាន់វាជាចំណិតតូចៗ។ បន្ថែមខ្ញី ស្លឹកខ្ទឹម និងម្ទេសចូលទៅក្នុងស៊ុតដែលក្រឡុករួច( ត្រូវតែបន្ថែមពួកវាចូល ប្រសិនបើអ្នកប្រើគ្រឿងសមុទ្រ)។
២. ដាក់ខ្ទះលើចង្ក្រានទុកឲ្យក្តៅល្មម។ រួចចាក់ប្រេងឆា ២ ស្លាបព្រាបាយ ហើយក្រលេងវាឲ្យពេញខ្ទះ ចាក់ប្រេងឆាខ្លះចូលទៅក្នុងពែងប្រសិនបើវាច្រើនពេក ដូច្នេះយើងអាចប្រើវាបាននៅពេលចាក់ស៊ុតក្រឡុកបន្តទៀត។ ដួសស៊ុតក្រឡុក ១ វែកតូចដាក់ទៅក្នុងខ្ទះ រួចក្រលេងវាឲ្យមានកម្រាស់ស្តើង។ ដាចម្អិនរយៈពេលប្រហែល ២ នាទីរហូតដល់បាតខាងក្រោមស៊ុតក្រឡុកឡើងពណ៌ត្នោតលាយក្រហម បន្ទាប់មកយកវែកដួសត្រលប់ទៅម្ខាងទៀតរួចទុកចោល ២ នាទីបន្ថែមទៀត។ អនុវត្តធ្វើដូចនេះបន្តៗ រហូតដល់ស៊ុតក្រឡុកអស់។ អ្នកអាចទទួលទានបានភ្លាមជាមួយខ្ញីព្រមទាំងទឹកជ្រលក់៕
ដោយ៖ ដារ៉ា
No comments:
Post a Comment