Sunday, April 12, 2015
បាយឆាឥណ្ឌូនេស៊ី
គ្រឿងផ្សំ-
- ផ្សិតស្រស់ដូចជា ផ្សិតស ផ្សិតឈើទម្ងន់ ២៥០ ក្រាម ហាន់ជាស្រេច
- ខ្ទឹមស ២ ខ្លែប ហាន់ជាស្រេច
- ខ្ញីស្រស់ ២ ដុំ ចិតសំបករួចនិងហាន់ជាស្រេច
- ម្ទេសក្រហមស្រស់ ២ ផ្លែ វះយកគ្រាប់ចេញនិងហាន់ជាស្រេច
- ខ្ទឹមក្រហម ៥ ផ្លែ ហាន់ជាស្រេច
- ប្រេងឆា ២ ស្លាបព្រាបាយ
- បាយកក ៥០០ ក្រាម
- ស៊ុត ១ គ្រាប់ វៃឱ្យហើយ
- ទឹកប្រេងខ្យង១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
- ទំពាំងបារាំង ១ បាច់ ហាន់ជាប្រវែង ៣ សង់ទីម៉ែទ្រ
- សណ្តែកបារាំង ១ ដៃ
- ខ្ទឹមខៀវ ៤ មើម ហាន់ជាស្រេច
- ស្លឹកជីវ៉ាន់ស៊ុយស្រស់ ១ បាច់
- ក្រូចឆ្មា ២ ផ្លែ
- អំបិលនិងម្រេច ។
របៀបធ្វើ៖
១ ដុតកម្តៅខ្ទះ ២០០ អង្សាសេ ។ ចាក់ផ្សិតជាមួយខ្ទឹមស ខ្ញី ម្ទេស ខ្ទឹមក្រហម និងប្រេងឆាបន្តិចចូលគ្នា។ បន្ទាប់មកចាក់អំបិលនិងម្រេចចូល ហើយដាក់ក្នុងខ្ទះ និងឆារយៈពេល ២០ នាទីរហូតដល់ផ្សិតនិងខ្ទឹមក្រហមចូលជាតិគ្នា។
២ ត្រូវយកសមវៃបំបែកបាយកកឱ្យចេញពីគ្នា។ បន្ទាប់មកចាក់ប្រេងឆាបន្តិចចូលខ្ទះទទេស្អាតមួយ ហើយវៃស៊ុតដាក់ចូលចៀន។ នៅពេលដែលស៊ុតចៀនឆ្អិនហើយ សឹមដាក់លើជ្រុញ រួចហាន់ជាបន្ទះតូចៗ។
៣ ដុតខ្ទះឱ្យក្តៅ បន្ទាប់មក ចាក់ប្រេងឆា និងផ្សិត ព្រមទាំងគ្រឿងដែលធ្វើរួចពីមុនមកឆាចូលគ្នា ហើយចាក់បាយកក ប្រេងខ្យង និងទឹកស៊ីអ៊ីវ រួចឆារយៈពេល ២ នាទី។ បន្ទាប់មកទៀត ចាក់ទំពាំងបារាំង និងសណ្តែកបារាំងចូល។ ឆាត្រលប់វាចុះឡើងពី ៤ ទៅ ៥ នាទីរហូតដល់បាយក្តៅ និងបន្លែឆ្អិនល្អ។
៤ ចាក់ខ្ទឹមខៀវ ស្លឹកជីវ៉ាន់ស៊ុយ និងស៊ុតចៀនចូល។ ហើយចាក់ច្របាច់ក្រូចឆ្មា ១ ចំហៀងចូល។ សូមភ្លក់សាកមើល វាអាចមានរសជាតិផ្អែម ហិល និងប្រៃបណ្តាលមកពីទឹកស៊ីអ៊ីវ។
ប្រភពៈ Asian Bites
Subscribe to:
Post Comments (Atom)
No comments:
Post a Comment