Monday, April 6, 2015

សម្លម្ជួរខ្ទិះសាច់គោ


+គ្រឿងផ្សំ
- សាច់គោ ៥០០ក្រាម​ហាន់តូចៗ​ល្មម​មិន​បាច់សាច់​ផុយ​ក៏បាន ​ព្រោះ​ស្លរ​ជាមួយ​ម្នាស់
- ម្នាស់ ១ចំហៀងផ្លែតូចចិតជាដុំ
- ​សណ្តែកគួរ ៥-៧គួរកាត់ ២ថ្នាំងដៃ
- អំពិលទុំ ១ស្លាបព្រាកាហ្វេ
- សណ្តែលដីលីង ២-៣ស្លាបព្រាបាយ(បុក)
- ម្ទេសឆ្អើរ ១ស្លាបព្រាបាយកន្លះ
- ខ្ទិះដូង ១ចាន
- ប្រហុក ២-៣ចង្វា (ចិញ្ច្រាំ) 
- ស្ករស កន្លះស្លាបព្រាបាយ
- ​អំបិល ១ចិប
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- គ្រឿងបុក ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, រមៀត, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកក្រូចសើច) លាយគ្រឿងការីចូល

+វិធីធ្វើ
១. ដំបូង​ចាក់​ខ្ទិះ​ដូង​ចូល​ក្នុង​ឆ្នាំង​ពាក់​កណ្តាល​ បន្ទាប់​មក​ដាក់គ្រឿង​បុក, ម្ទេស​ឆ្អើរចិញ្ច្រាំ, ប្រហុក និង​សណ្តែក​ដី​លីង​​កូរ​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ​។
២. ដាក់​សាច់​គោ​ចូល​ច្រ​បល់​ឲ្យ​ចូល​ជា​មួយ​គ្រឿង​ បន្ទាប់​​មក​ទៀត​ចាប់​ផ្តើម​ដាក់​អំពិល​ទុំ, ទឹកត្រី, អំបិល​, ​ស្ករស​, ប៊ីចេង កូរ​វា​រួច​ហើយ​ទុក​​​ឲ្យ​​ពុះ។
៣. បន្ថែម​ខ្ទិះ​ដូង​ដែល​នៅ​សល់​ចូល​ទុក​មួយ​ភ្លេត​ចាំ​ដាក់​​ម្នាស់​ និង​សណ្តែក​គួរ​ចូល ​​(ថែម​ទឹក​​ប្រសិន​បើ​រាង​គោក) ទុក​ឲ្យ​ពុះ​ភ្លក់​មើល​តាម​ការ​ចូល​ចិត្ត​ជា​ការ​ស្រេច៕

No comments:

Post a Comment