ភ្លាសាច់គោ
គ្រឿងផ្សំ- សាច់គោ
- ម្ទេស
- ជីវ៉ាន់ស៊ុយ
- ស្លឹកខ្ទឹម
- ទឹកត្រី
- រំដេង
- ខ្ទឹមក្រហម
- ស្លឹកក្រូចសើច
- ជីអង្កាម
- អំបិល
វិធីធ្វើ
- សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និង ជីវ៉ាន់ស៊ុយ ១មុខៗ១ស្លាបព្រា, ស្លឹកជីអង្កាម កន្លះចានចង្កឹះ, ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១ទៅ២ស្លាបព្រាបាយ, អង្ករលីង(បុកឬកិនអោយម៉ដ្ឋ)១ស្លាបព្រាបាយ, ទឹកត្រី១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ៣ស្លាបព្រាបាយ និង អំបិលម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ
- លាយសាច់ជាមួយទឹកក្រូចឆ្មារអំបិល ទឹកត្រីអង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ
- ដាក់ជីវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីអង្កាមចូល
- ទទួលទានដោយផ្ទាប់ជាមួយនឹងបន្លែស្រស់ ដូចជាៈ ត្រសក់ ព្រលឹត ស្ពៃក្តោប ស្លឹកចាក្ល សណ្តែកកួរ ។ល។
No comments:
Post a Comment