Saturday, April 4, 2015

ត្រសក់ស្រូវក្រឡុក


គ្រឿងផ្សំ

ត្រសក់ស្រូវ ស្ករស អំបិល ទឹកដោះគោ ទឹកកក

វិធីធ្វើ

១- ត្រសក់ស្រូវទុំ ហាន់ជាចំណិតតូចៗ កន្លះពែង ,ទឹកដោះគោឆៅ កន្លះពែង, ទឹកស្ករ កន្លះពែង, អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ, ទឹកឆ្អិនកន្លះពែង, ទឹកកកឈូស ២ពែង
២- ដាក់គ្រឿងផ្សំទាំងអស់ ចូលក្នុងម៉ាស៊ីនក្រឡុក កិនក្រឡុកវាអោយចូលគ្នា រួចចាក់ដាក់កែវ។
៣- ពេលពិសា ចាក់ដាក់កែវ ប្រើបំពង់បឺត ឬស្លាបព្រាកាហ្វេសំរាប់កូរ​។ 

កំណត់សំគាល់ផ្សេងៗ

គុណប្រយោជន៍ផ្នែកអាហារ 
ក្នុងផ្លែត្រសក់ស្រូវ សម្បូរទៅដោយជីវជាតិអាហារ ផ្សេងៗ ដូចជាថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃ វីតាមីន និងជាតិរ៉ែខនិជ​។ 
គុណប្រយោជន៍ផ្នែកឱសថ 
សាច់ត្រសក់ស្រូវ មានភាពត្រជាក់ មានប្រសិទ្ធភាពបំបាត់ការស្រេកទឹក​ កាត់បន្ថយកំដៅ ក្នុងរាងកាយ បញ្ចុះទឹកនោម។ ចំពោះអ្នកដែលឩស្សាហ៍ រាករូសញឹកញាប់ មិនគួរពិសាទឹកត្រសក់ស្រូវ ច្រើនពេកទេ​ ៕

No comments:

Post a Comment